កញ្ញា មាស សុខសោភា លេចមុខក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ ស្រាបៀរ លីអូ!

ភ្នំពេញ៖ កញ្ញា មាស សុខសោភា បានបញ្ចប់ការថតស្ពតពាណិជ្ជកម្មថ្មីរបស់ ស្រាបៀរ លីអូ ជាមួយពាក្យស្លោក “ភាពអស្ចារ្យអាចកើតឡើងគ្រប់ពេល - Anything Can Happen” ដែលឆ្លុះបញ្ចាំងពីគោលបំណង ម៉ាកសញ្ញាក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ ដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើល។

ស្ពតពាណិជ្ជកម្មនេះ ដឹកនាំដោយលោក Sihabutr Xoomsai ស្តីពីមិត្តភក្តិមួយក្រុមប្រើដបស្រាបៀរ លីអូ ដើម្បីផ្លាស់ប្តូរនូវការមើលឃើញ នូវអ្វីដែលនៅជុំវិញខ្លួនពួកគេ និងដើម្បីបន្ថែមនូវ ភាពសប្បាយរីករាយ។ យោងតាម អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារប្រចាំ តំបន់របស់ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថាម៉ាកសញ្ញារបស់យើង ព្យាយាម ជំរុញទឹកចិត្តអតិថិជនឲ្យមានការរស់នៅ ពេញដោយភាពរីករាយ ចេះសហការគ្នា និងមានភាពច្នៃប្រឌិត។ គាត់បានមានប្រសាសន៍ ទៀតថា “ជាទូទៅមនុស្សភាគច្រើន តែងភ័យខ្លាចក្នុងការ ធ្វើអ្វីមួយដែលហួសការរំពឹងទុក ដោយសារពួកគាត់មិនចង់ធ្វើអ្វី ដែលខុសប្លែកពីគេ ឬពីការចង់បានក្នុងសង្គម។ តែទោះជាយ៉ាងណា ភាពអស្ចារ្យអាចកើតឡើងគ្រប់ពេលជាមួយ ស្រាបៀរ លីអូ។ ស្រាបៀរ លីអូ អាចជំរុញពួកគាត់ឲ្យធ្វើអ្វីមួយ លើសពីការរំពឹងទុក ដែលអាចបង្កើតជា ឱកាសមួយដ៏អស្ចារ្យ លើសពីការរំពឹងទុក។ ទស្សនៈនេះគឺបានបង្ហាញនៅក្នុងស្ពត របស់យើង ដែលមានបុរសស្រាបៀរ លីអូ មួយក្រុម បានបង្កើតនូវទិដ្ឋភាពដ៏រីករាយ និងអស្ចារ្យជាច្រើន។ ជាមួយ ស្រាបៀរ លីអូ ភាពអស្ចារ្យ ភាពរីករាយ នឹងមានច្រើន លើសពីការរំពឹងទុក ព្រមទាំងអាចបង្កើតនូវភាពភ្ញាក់ផ្អើលជាច្រើនទៀត”។

យុទ្ធនាការថ្មីនេះត្រូវបានបង្កើតឡើងជាពិសេស ដើម្បីទាក់ទាញទីផ្សារកម្ពុជា និងបាន ចេញនៅលើ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាមួយគុណភាពផលិតខ្ពស់ និងជាលើកដំបូង ដែលស្រាបៀរ លីអូ សហការជាមួយ តារាឯកអគ្គរាជទូតម៉ាកសញ្ញារបស់យើង។ អ្នកនាង កានជីត បានបន្ថែមថា “យើងមានសេចក្តីរីករាយក្រៃលែង ដែលមានកញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូតរបស់យើង ព្រោះយើងជឿជាក់ថា គាត់តំណាងឲ្យ យុវវ័យកម្ពុជាទាំងអស់ ហើយគាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពរួសរាយ រាក់ទាក់។ នៅពេលដែល ស្រាបៀរ លីអូ មានតារាឯកអគ្គរាជទូតជាលើកដំបូង យើងជឿជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ គឺជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវមួយដើម្បី ផ្សព្វផ្សាយ និងធ្វើការជាមួយឯកអគ្គរាជទូត។ យើងដឹងថា អ្នកគាំទ្រកញ្ញា មាស សុខសោភា នឹងរំភើបរីករាយក្នុង ការទស្សនាស្ពតពាណិជ្ជកម្មដែលគាត់ដើរតួជាតួអង្គ ដ៏សំខាន់ក្នុងការបង្កើតព្រឹត្តការណ៍ មួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរីករាយក្នុងចំណោម មិត្តភក្តិជាច្រើន”៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កញ្ញា មាស សុខសោភា លេចមុខក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ ស្រាបៀរ លីអូ!