បរាជ័យ ១៩ ដង​មិនជា​បញ្ហា បុរស​ម្នាក់​ត្រៀម​ព្យាយាម​ជា​លើកចុងក្រោយ​

Videos


ពាក្យតែងពោលថា ព្យាយាមគង់នឹងបានសម្រេច ចុះប្រសិនបើអ្នកជាបុរសម្នាក់នេះវិញ អ្នកគិតយ៉ាងណាដែរ ក្រោយពីព្យាយាមអស់ ១៩ ដងហើយនៅតែបរាជ័យទៀតនោះ ។

បរាជ័យ ១៩ ដង​មិនជា​បញ្ហា បុរស​ម្នាក់​ត្រៀម​ព្យាយាម​ជា​លើកចុងក្រោយ​

លោក Liang Shi វ័យ ៤៩ ឆ្នាំ មកពីតំបន់ Sichuan បានប្រាប់ឲ្យដឹងថា លោកនឹងទៅធ្វើការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ជាតិ (gaokao) ម្តងទៀត ហើយវានឹងជាលើកចុងក្រោយរបស់លោក បន្ទាប់ពីព្យាយាម ១៩ ដងរួច ។ លោកបានឲ្យដឹងទៀតថា លោកបានដាក់ពាក្យប្រឡងចូលសាកលវិទ្យាល័យជាតិតាំងតែពីលោកមានវ័យ ១៦ ឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារតែធ្វើមិនបានល្អ ទើបលោកប្រឡងមិនជាប់ ។ លោកបានប្រាប់ទៀតថា តាំងពីពេលនោះមក រៀងរាល់ឆ្នាំ លោកតែងតែដាក់ពាក្យចូលប្រឡង ហើយកាលពីឆ្នាំមុននេះដែរ លោកខ្វះតែ ២៨ ពិន្ទុទៀតប៉ុណ្ណោះ ។ លោកបានបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្តី លើកនេះជាលើកចុងក្រោយរបស់លោកហើយ ព្រោះទោះបីជាលោកធ្លាក់ ក៏លោកមិនដាក់ពាក្យប្រឡងទៀតដែរ ។

បរាជ័យ ១៩ ដង​មិនជា​បញ្ហា បុរស​ម្នាក់​ត្រៀម​ព្យាយាម​ជា​លើកចុងក្រោយ​

គួររំឭកដែរថា វាមិនមែនជាករណីលើកទីមួយដែលធ្លាប់កើតមាននោះទេ ដោយកាលពីឆ្នាំមុន ក៏មានលោកតាម្នាក់វ័យ ៨៦ ឆ្នាំមកដាក់ពាក្យប្រឡងជាលើកទី ១៥ របស់ខ្លួនផងដែរ ព្រោះនៅប្រទេសចិន គេមិនបានកំណត់អាយុប្រឡងនោះទេ ដោយច្បាប់កំណត់អាយុត្រូវបានលុបចោលកាលពីឆ្នាំ ២០០១ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)