សៀវ ឡុងនី ក្លាយ​ជា​កូន​ក្រមុំ​ក្រៀមក្រំ​ក្រោយ​បែក​​ពី Song Seung Hun

នៅ​លើ​គ្រប​មុខ​ទស្សនាវដ្ដី Vogue សម្រាប់​ខែ​កក្កដា តារា​សម្ដែង​ចិន Liu Yifei បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​កូន​ក្រមុំ​ជាមួយ​ទឹក​មុខ​ក្រៀមក្រំ។

 

សៀវ ឡុងនី ក្លាយ​ជា​កូន​ក្រមុំ​ក្រៀមក្រំ​ក្រោយ​បែក​​ពី Song Seung Hun

 

ថ្មី​ៗ​នេះ ទស្សនាវដ្ដី Vogue របស់​ចិន​ទើប​តែ​បញ្ចេញ​រូប​ភាព​សម្រាប់​លេខ​ចេញ​ផ្សាយ​ខែ​កក្កដា​របស់​ខ្លួន។ មាន​វត្តមាន​នៅ​លើ​គម្រប​ទស្សនាវដ្ដី​ល្បី​ឈ្មោះ​លើក​នេះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​សម្ដែង​ល្បី​ឈ្មោះ Liu Yifei នោះ​ទេ។ នៅ​ក្នុង​ឈុត​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត តារា​ស្រី​អាយុ​២៩​ឆ្នាំ​មើល​ចូល​កញ្ចក់​កាមេរ៉ា​ជាមួយ​កែវ​ភ្នែក​ពោរពេញ​ដោយ​ភាព​អួអាប់។ នេះ​គឺ​ជា​ទស្សនាវដ្ដី​ដំបូង​ដែល​សៀវ ឡុងនី​ទទួល​ថត​ក្រោយ​ពេល​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​ជន​ជាតិ​កូរ៉េ តារា​សម្ដែង​កូរ៉េ Song Seung Hun កាល​ពី​ខែ​មុន៕

 

សៀវ ឡុងនី ក្លាយ​ជា​កូន​ក្រមុំ​ក្រៀមក្រំ​ក្រោយ​បែក​​ពី Song Seung Hun

 

សៀវ ឡុងនី ក្លាយ​ជា​កូន​ក្រមុំ​ក្រៀមក្រំ​ក្រោយ​បែក​​ពី Song Seung Hun

 

សៀវ ឡុងនី ក្លាយ​ជា​កូន​ក្រមុំ​ក្រៀមក្រំ​ក្រោយ​បែក​​ពី Song Seung Hun

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing