Lenovo​ ​បង្អួត​បច្ចេកវិទ្យា​ថ្មី​ ​អ្នក​ណាឃើញក៏ចង់ប្រើ

Lenovo​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​មួយ​ ​ទើប​បាន​បញ្ចេញ​​វីដេអូ​ ​៣​ ​ដែល​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​ពួក​គេ​ត្រៀម​ផលិត​សម្រាប់​ទីផ្សារ​បច្ចេកវិទ្យា​សម័យ​ទំនើប​ ​។​

 

Lenovo​ ​បង្អួត​បច្ចេកវិទ្យា​ថ្មី​ ​អ្នក​ណាឃើញក៏ចង់ប្រើ

 

វីដេអូ​ទី​ ​១​ ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ស្បែកជើង​វៃ​ឆ្លាត​ ​មាន​បំពាក់​បន្ទះ​ឈីប​របស់​ ​Intel​ ​ដែល​អាច​កត់​ត្រា​នូវ​ស្ថានភាព​សុខភាព​ ​និង​បញ្ជូន​ទិន្នន័យ​​ទៅ​កាន់​​ទូរសព្ទ​​អ្នក​ប្រើប្រាស់​ ​។​ ​ក្នុង​នោះ​ស្បែកជើង​វៃ​ឆ្លាត​នេះ​ ​មាន​បំពាក់​អំពូល​ ​LED​ ​ដែល​ប្ដូរ​ពណ៌​តាម​ចង្វាក់​តន្ត្រី​ ​ហើយ​វា​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​គ្មាន​ខ្សែ​ ​(Wireless Charge)​ ​។​

 

 

វីដេអូ​ទី​ ​២​ ​ជា​បច្ចេកវិទ្យា​ស្មាតហ្វូន​ ​ដែល​អាច​បត់​អេក្រង់​ឲ្យ​ក្នុង​កម្រិត​ ​៩០​ ​ដឺក្រេ​ ​និង​អេក្រង់​ពិសេស​ម្យ៉ាង​ ​ដែល​អាច​ប្រែ​ពី​ ​ស្មាតហ្វូន​ ​ទៅ​ជា​ថេប្លេត​ ​។​​

 

 

វីដេអូ​ទី​ ​៣​ ​គឺ​បច្ចេកវិទ្យា​ផ្ទះ​សុវត្ថិភាព​ ​វៃ​ឆ្លាត​ ​ដែល​ធ្វើ​ការ​ស្កេន​ភ្នែក​របស់​ម្ចាស់​ផ្ទះ​ដើម្បី​ ​ដោះ​សោ​ ​និង​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ផ្ទះ​គឺ​ដំណើរ​ការ​ដោយ​ការ​បញ្ជា​តាម​ការ​និយាយ​ ​។​

 

 

​អាន​បន្ត​ ​៖ ​Bill Gates ថា បើ​មាន​លុយ ២ ដុល្លារ​នឹង​យក​ទៅ​ចិញ្ចឹមមាន់

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​​ gsmarena