Sui He តារា​ចិន​ទី​2​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ

កញ្ញា​ញញឹម​ស្រស់ Sui He ជាតា​រា​ម៉ូ​ដែល​អាស៊ី​ខាងកើត​ដំបូង​បង្អស់​ដែល​បាន​បង្ហាញ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​របស់​សហរដ្ឋអាមេរិក Ralph Lauren និង​ជាតា​រា​ម៉ូ​ដែល​ជនជាតិ​ចិន​ទី​២​របស់​ក្រុមហ៊ុន Victoria’s Secret បន្ទាប់​ពី​នាង Liu Wen ។

តារា​ម៉ូ​ដែល​វ័យ​២៦​ឆ្នាំ​រូប​នេះ មានស្រុក​កំណើត​នៅ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន​។ នាង​បាន​ចាប់​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ​តាំងពី​អាយុ​១៧ ខណៈ​នាង​ប្រលង​ជាប់​ជា​តារា​បង្ហាញ​ម៉ូ​ដ​ចិន​នៅ​វិទ្យាល័យ​របស់​នាង ។ ចាប់ពី​ពេល​នោះ​មក​នាង Sui He បាន​ចុះ​កិច្ចសន្យា​ដំបូង​ជាមួយ​ក្រុមហ៊ុន China Bentley Culture Development Co ក្នុង​ទីក្រុង Beijing ។

ក្នុង​ឆ្នាំ​២០១១ នាង Sui He  បាន​ចាប់ផ្តើម​បង្ហាញ​ម៉ូ​ដ​លើក​ដំបូង “Love, Sex, and Money” និង​នៅ​រដូវរងា​នាង​បាន​ឈាន​ជើង​បង្ហាញ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន Ralph Lauren និង Vivienne Tamin New York​។ នាង Sui He មាន​ទំហំ​ដើមទ្រូង​៧៨​សង្ទីម៉ែត្រ ចង្កេះ ៥៩ សង្ទីម៉ែត្រ និង​ត្រគាក ៨៨ សង្ទីម៉ែត្រ ។

ថ្មី​ៗ​កន្លង​មក សម្រស់​ដ៏​ស្រស់​ផូរផង់ និង​ទេព​កោសល្យ​ពី​កំណើត​របស់​នាង Sui He ធ្វើ​ឱ្យ​មិត្ត​រួម​អាជីព​ច្រណែន ។ ជា​នេះ​ទៅ​ទៀត​នាង​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង Top 10 Faces ក្នុង​ទស្សនាវដី្ត New York Magazine’s Fall 2011 ព្រមទាំង​មានឈ្មោះ​ក្នុង​បញ្ជី តារា​ម៉ូ​ដែល​ថ្មី​របស់​គេហទំព័រ Stylish.com  ។

នាង Sui He បាន​បង្ហាញខ្លួន​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន ល្បី​ៗ​ជាង​ច្រើន​ដូច​ជា Jean Paul Gaultier, Missoni, Hermes, Chanel, Oscar de la Renta Dior, Mugler, Helmut Lang, Y-3, និង Herve Leger ។ ម្យ៉ាងទៀត​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​តារា​បង្ហាញ​ម៉ូ​ដ​សាកល​អាស៊ី​ដំបូង​របស់​ក្រុមហ៊ុន​ជប៉ុន Shiseido នៅ​ឆ្នាំ​២០១២ ។

ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​ប៉ុណ្ណោះ គេ​ឃើញ​មាន​វត្តមាន​នាង Sui He នៅ​លើ​ក្រប​ទស្សនាវដ្តី Vogue Thailand, Australia, China, U.K, និង Italy ។ អ្វី​ដែល​ពិសេស នាង Sui He បាន​ថត​ខ្សែភាពយន្ត​ចិន​ក្នុង​រឿង «You Are My Sunshine» នៅ​ឆ្នាំ​២០១៥ ៕