គ្រោះថ្នាក់​ចរាចរណ៍​​ម្សិលមិញ ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​៣​នាក់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​៣​លើក​) បណ្តាល​អោយ​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​២​នាក់ (​ស្រី​១​នាក់​) របួសស្រាល​១​នាក់ (​ប្រុស​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​៣​លើក (​ស្លាប់​៤​នាក់​), មិន​ប្រកាន់​ស្តាំ​១​លើក (​ស្លាប់​១​នាក់​), ប្រជែង​១​លើក (​ស្លាប់​១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់ (​យប់​៣​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​ចំនួន​៥​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន​ម៉ូតូ​៤​លើក​, រថយន្ត​ធុន​ធំ​១​លើក ។

ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ខេត្តកំពង់ធំ​២​លើក ស្លាប់​២​នាក់ (​ស្រី​), ព្រះ​សីហ​នុ ១​លើក ស្លាប់​២​នាក់ (​ស្រី​១​នាក់​), តាកែវ ១​លើក ស្លាប់​១​នាក់ និង​ខេត្តព្រៃវែង ១​លើក ស្លាប់​១​នាក់ ។

នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៣,៦៤០​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៥៩២​គ្រឿង និង​ពិន័យ​សរុប​២,០៤៨​គ្រឿង ៕