កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

Videos


បញ្ញា សិទ្ធ បានរៀបចំពិធីខួប កំណើតវ័យ ២៧ ឆ្នាំបស់ខ្លួនយ៉ាងធំដុំបំផុតកាលពីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ នេះ តាមគម្រោងលោកអញ្ជើញភ្ញៀវកិត្តិយសប្រមាណជាងពីររយនាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងភ្ញៀវដែលចូលរួម បែរជាលើសកំណត់ធ្វើឲ្យលោករត់ឡើងវិលមុខ ។

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

ទោះជាយ៉ាងនេះក្តី បញ្ញា សិទ្ធ បែរជានិយាយថា លោក ពិតជារំភើបចិត្តខ្លាំងណាស់ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ។ កាលពីឆ្នាំទៅម៉ិញបុរសសង្ហារ បញ្ញា សិទ្ធ មិនបានរៀបចំពិធីខួបកំណើតរបស់ខ្លួននោះទេ ដោយសារជាប់រវល់ ដោយឡែកនៅឆ្នាំនេះ លោកបានរៀបចំពិធីខួបកំណើតយ៉ាងធំដុំនៅក្នុងភោជនីយដ្ឋាន វីហ្វ្រេន នៅម្តុំបឹងត្របែក ដោយមានការចូលរួមពីសំណាក់មិត្តភក្តិសិល្បៈថ្មីចាស់ជាច្រើន ។

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

នេះជាលើកទីពីរហើយ ដែល បញ្ញា សិទ្ធ រៀបចំពិធីខួបកំណើត ដែលមានលក្ខណៈធំដុំនិងមានមិត្តភក្តិសិល្បៈជាង៨០ភាគរយចូលរួម ។ បញ្ញា សិទ្ធ បានឲ្យដឹងថា លោកពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានរៀបចំពិធីខួបកំណើតនេះឡើង ដើម្បីជួបជុំមិត្តភក្តិសិល្បៈ បង្កើតភាពសិ្នទ្ធស្នាល និង លេងសើចសប្បាយ ហើយលោកមិនខ្វល់ពីការចំណាយនោះដែរ ។

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

ក្នុងឆ្នាំនេះដែរ បញ្ញា សិទ្ធ កាន់តែទទួលជោគជ័យនៅក្នុងការងារ ពីព្រោះលោកបានចូលធ្វើជាពិធីករនៅ ទូរទស្សន៍ PNN និង មានការងារជាច្រើនទៀតដែលត្រូវធ្វើជាបន្តបន្ទាប់ ជាពិសេសលោកមានគម្រោងនឹងចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ។ ខាងក្រោមនេះគឺជាសកម្មភាពខ្លះៗក្នុងថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំរបស់ បញ្ញា សិទ្ធ កាលពីយប់ម៉ិញ ៕

                                                                                              អាលីណា

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​

កម្រង​រូបភាព​ក្នុង​ពិធី​ខួបកំណើត​របស់ បញ្ញា សិទ្ធ កាលពី​យប់​ម៉ិ​ញ​