រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ ​​បាន​រក​ឃើញ​ជើង​ខ្លាំង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​(១/២)ហើយ​  ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ជម្រុះ​​​ក្នុង​ពូល​ទាំង​ពីរ​ត្រូវ​​​បញ្ចប់​ល្ងាច​ថ្ងៃ​នេះ។

 រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​សកម្មភាព​ប្រកួត​កន្លង​មក​

 

ក្រុម​ខ្លាំង​ពីរ​នៅ​ពូល A ​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​គឺ​​​ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​ឈរ​លេខ ១​មាន ១២​ពិន្ទុ​ និង​ក្រុម​បាល់ទះ​កង​ពល​តូច​​លេខ ៣១​ការពារ​កោះ​ឆ្នេរ​ ទទួល​បាន​លេខ២ ​មាន ៩​ពិន្ទុ​។ ចំណែក​​​ក្រុម​ខ្លាំង​ពីរ​នៅ​ពូល B ​​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ ​​​​​ក្រុម​កង​ពល​តូច​អន្តរាគមន៍​លេខ ៧ និង​​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​ ​មាន​៩​ពិន្ទុ​ស្មើ​គ្នា​។ ​

 

​​ទោះ​បី​ការ​ប្រកួត​​ពាន​​រង្វាន់​នេះ​​បាន​ស្វែង​រក​ជើង​ខ្លាំង​​ឡើង​ទៅ​វគ្គ​ ១/២ ​រួច​​ហើយ​ក្ដី ប៉ុន្តែ​ល្ងាច​នេះ​នៅ​ពូល A ​យុវជន​បាត់​ដំបង​ និង​យុវជន​​ស្ម័គ្រ​ចិត្ត​សសរស្ដម្ភ​ ​ក៏​ត្រូវ​ប្រកួត​​គ្នា​បង្គ្រប់​កិច្ច​។ ​ខណៈ​នៅ​ពូល B ក្រុម​កង​ពល​តូច​អន្តរាគមន៍​លេខ ៧  និង​​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម ​ជួប​គ្នា​ដណ្ដើម​លេខ ១​ក្នុង​ពូល។

 

តារាង​កម្មវិធី​ប្រកួត​

កាល​បរិច្ឆេទ​

ពូល​

ក្រុម​​

​​ប៉ះ​

​​ក្រុម​​

ម៉ោង​

១០​​/០៦/១៦

B

យុវជន​បាត់​ដំបង​

ប៉ះ​

យុវជន​ស្ម័គ្រ​ចិត្ត​សសរស្ដម្ភ​

  :៣០​

B

កង​ពល​តូច​អន្តរាគមន៍​លេខ ៧​

ប៉ះ​

ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​

 :៣០​​

A

ខេត្ត​ប៉ៃលិន​

ប៉ះ​

យុវជន​ភ្នំពេញ​ថ្មី​

 :៣០​​

 

លទ្ធផល​កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៦៖
-មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ៣-០ Aqua Family Resort (25-20, 25-8, 25-18)
-យុវជន​ភ្នំពេញ​ថ្មី ១-៣ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម (25-22, 14-25, 11-25, 19-25)
-វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ១-៣ ខ្មែរ​សាម​គ្មី​ខេត្ត​កំពង់ចាម (25-20, 23-25, 19-25, 22-25)

 

តារាង​ពិន្ទុ​ពូល A

ល​.រ​

ក្រុម​

​​ប្រកួត​

ពិន្ទុ​

១​

ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​

៤​

១២​

២​

កង​ពល​តូច​លេខ ៣១​ការពារ​កោះ​ឆ្នេរ

៤​

៩​

៣​

វិទ្យាស្ថាន​ជាតិ អប់រំកាយ និង​កីឡា​

៤​

៦​

៤​

យុវជន​​ស្ម័គ្រ​ចិត្ត​សសរស្ដម្ភ​

៣​

០​

៥​

យុវជន​បាត់​ដំបង​

៣​

០​

 

តារាង​ពិន្ទុ​ពូល B

ល​.រ​

ក្រុម​

​​ប្រកួត​

ពិន្ទុ​

១​

កងពលតូចអន្តរាគមន៍លេខ៧

៣​

៩​

២​

ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​

៣​

៩​

៣​

ខេត្ត​ប៉ៃលិន​

៣​

៣​

៤​

យុវជន​ភ្នំពេញ​ថ្មី​

៣​

១​

៥​

Aqua Family Resort​

៤​

២​

 

រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

 

រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

 

រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

 

រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

 

រក​ឃើញ​ក្រុម​​​ខ្លាំង​​ឡើង​វគ្គ​​ ១/២​​ពាន​ Leo Cup ជុំ​ផ្ដាច់​ព្រ័ត្រ Division B ហើយ​

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា​