លួច​សហាយ​ស្មន់​កណ្ដាល​វាលស្រែ ​ប្ដី​តាម​ទាន់​វាយ​សហាយ​ស្លាប់

លួច​សហាយ​ស្មន់​កណ្ដាល​វាលស្រែ ​ប្ដី​តាម​ទាន់​វាយ​សហាយ​ស្លាប់



ស្វាយរៀង ​៖​ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​ ឆ្នាំ២០១៦ ​​​វេលា​ម៉ោង​២១​និង​៥០​នាទី​ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង ​ដោយសារ​បុរស​ជា​ប្ដី​តាម​ទាន់​ប្រពន្ធ​កំពុងតែ​សហាយ​ស្មន់​​​កណ្ដាល​វាលស្រែ ធ្វើ​ឲ្យ​​ប្ដី​ទ្រាំ​មិន​បាន​វាយ​សហាយ​ឡើង​ទ្រម​​សល់​តែ​​​ដង្ហើមចង្រិត ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ប៉ុន្តែ​បាន​​ស្លាប់​កណ្ដាល​ផ្លូវ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​បឹង​ក្រៀល ​ឃុំ​អង្គ​តា​សូ ​ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយរៀង។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹង​ថា ​អំពើ​ឃាតកម្ម​នេះ​ បង្ក​ឡើង​ដោយ​ជន​សង្ស័យ ឈ្មោះ ​ងួន សា​ខន ភេទ​ប្រុស​ អាយុ៥៣ឆ្នាំ ​មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ចំណែក​ជនរងគ្រោះ​មាន ​ឈ្មោះ ម៉ូ​វ ខេង​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​មុខ​របរ​ធ្វើស្រែ​ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​កាលដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​នេះ ​​​ដោយសារ​តែ​​ជន​រង​គ្រោះ​លួច​​សហាយ​ស្មន់​ជាមួយ​ប្រពន្ធ​ជនសង្ស័យ​ជា​យូរ​ថ្ងៃខែ​មក​ហើយ។ ពេល​ជនសង្ស័យ​តាម​ទាន់ ប្រពន្ធ​ខ្លួន​​កំពុងតែ​រួមភេទ​ជាមួយ​ជនរងគ្រោះ​នៅ​វាលស្រែ ​​ក៏​បាន​វាយ​ទៅ​លើ​ជនរងគ្រោះ ​និង​បាន​ចាប់​ក្បាល​ជនរងគ្រោះ​បោក​ទៅ​នឹង​ដី​ ហើយ​ជាន់​.ក​​​ថែមទៀត ​ធ្វើ​ឲ្យ​ផ្អើល​ដល់​ពលរដ្ឋ​ក្នុង​ភូមិ នាំ​គ្នា​លើក​ជនរងគ្រោះ​ដាក់​រថយន្ត​យក​ទៅ​សង្គ្រោះ​បន្ទាន់។ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ។

បច្ចុប្បន្ន ​​​សព​ជនរងគ្រោះ ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ​រីឯ​ជន​សង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​ស្វាយជ្រំ​ ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិវិធី​ច្បាប់៕

លួច​សហាយ​ស្មន់​កណ្ដាល​វាលស្រែ ​ប្ដី​តាម​ទាន់​វាយ​សហាយ​ស្លាប់