គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​មិថុនា​ កើតឡើង​៥​លើក ​ស្លាប់​៦​នាក់​ និង​រង​របួស​ធ្ងន់​-ស្រាល​៣​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​មិថុនា​ កើតឡើង​៥​លើក ​ស្លាប់​៦​នាក់​ និង​រង​របួស​ធ្ងន់​-ស្រាល​៣​នាក់​



ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​៣​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ ( ស្រី​១​នាក់ ) រង​របួស​ធ្ងន់​២​នាក់ ( ស្រី​១​នាក់ ) និង​របួស​ស្រាល​១​នាក់​(​ប្រុស)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ ​បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង រួម​មាន​ ម៉ូតូ​ចំនួន​៤​គ្រឿង ​រថយន្ត​ធុន​តូច ​ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ​ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក ( ស្លាប់ ៤​នាក់ ) មិន​ប្រកាន់​ស្តាំ ១​លើក ( ស្លាប់ ១​នាក់ ) ,​និង​ប្រជែង​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ១​នាក់ )។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ ( យប់ ៣​នាក់ )។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ​៥​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ ​រួមមាន រថយន្ត​ធុន​តូច ៤​លើក និង​រថយន្ត​ធំ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​​បន្ត​​​ឲ្យ​ដឹង​​ទៀត​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កំពង់ធំ​២​លើក​ ស្លាប់​២​នាក់ ខេត្ត​ព្រះសីហនុ​១​លើក ស្លាប់ ២​នាក់ របួស ២​នាក់ ( ស្រី ១​នាក់​) ខេត្ត​តាកែវ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រៃវែង ១​លើក​ស្លាប់​១​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣៦៤០​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៥​៩​២​គ្រឿង និង​ពិន័យ​សរុប ២០៤៨​គ្រឿង៕