ក្រុម​ប្រឹក្សា​ឃុំ​ពាម​ក្រសោប ​ចង.ក​សម្លាប់​ខ្លួន ​ដោយសារ​វិបត្តិ​គ្រួសារ

ក្រុម​ប្រឹក្សា​ឃុំ​ពាម​ក្រសោប ​ចង.ក​សម្លាប់​ខ្លួន ​ដោយសារ​វិបត្តិ​គ្រួសារ



កោះកុង ​៖​ ក្រុម​ប្រឹក្សា​ឃុំ​ពាម​ក្រ​សោម គឺ​លោក​យ៉ែម យ៉ាន បានសម្រេច​ចិត្ត​ចងក​នឹង​ក្រមា​ធ្វើ​អត្តឃាត​​ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី១០ខែមិថុនា នេះ នៅ​ចំណុច​កញ្ចុះ​អង្គុយ​លែង​មុខ​ផ្ទះ ស្ថិត​ក្នុង​ភូមិ​បឹង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

តាម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថា លោក​មេឃុំ​ជា​មនុស្ស​ស្រឡាញ់​រាប់អាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្លាំង​ណាស់ ហើយ​កាលពី​ម្សិល​មិញ ​គេ​បាន​ឃើញ​គាត់​និយាយ​លេង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ថា គាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ​ដោយសារ​ប្រពន្ធ​របស់​គាត់​ឈឺ​ គ្មាន​លោះ​មួយថ្ងៃ​ណា​ឡើយ ​ម្យ៉ាងវិញទៀត​កូន​ដែល​ទើប​រៀបការ​ក៏​បែក​គ្នា​ទៀត លុយកាក់​ក៏​មើល​ប្រពន្ធ​អស់រលីង។

ពេល​ឮ​ដូច្នេះ ប្រជាពលរដ្ឋ​ក៏​ឲ្យ​លោក​ខ្ចី​លុយ​ចំនួន​១​លាន និង​ខ្លះ​២​លាន​រៀល​ដែរ តែ​លោក​សើច លុះ​ព្រឹក​ឡើង​ក៏បាន​ទទួល​ដំណឹង​ដ៏​រន្ធត់​ថា លោក​បាន​ចង.ក​ធ្វើ​អត្តឃាត​បាត់​ទៅ​ហើយ។

ក្រោយ​កើតហេតុ​គេ​បាន​ឃើញ​ សមត្ថកិច្ច​ និង​អ្នក​ជំនាញ ​រួម​ទាំង​លោក ​អភិបាលស្រុក​មណ្ឌលសីមា ​ចុះ​ទៅ​ដល់​ទី​តាំង​កើតហេតុ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ បន្ទាប់មក​ក៏​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ក្រុម​ប្រឹក្សា​ឃុំ​ពាម​ក្រសោប ​ចង.ក​សម្លាប់​ខ្លួន ​ដោយសារ​វិបត្តិ​គ្រួសារ