ម្យ៉ាងដែរ! បុរសអត់លិឍ នាំតុក្កតាសិច ទៅមើលកុន រឿង «World of Warcraft» (មានវីដេអូ)

ចិន៖ ខ្សែភាពយន្តថ្មី ដែលមនុស្សទូទាំងពិភពលោក បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ មានចំណងជើងថា «Warcraft» បានបើកសម្ពោធជាផ្លូវការ នៅរោងកុន Wanda Cinema ស្ថិតក្នុងទីក្រុង Fuzhou ប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺគេបានប្រទះឃើញ បុរសជនជាតិចិន វ័យក្មេងម្នាក់ ទិញសំបុត្រកុន ចំនួន២សន្លឹក ដោយ១សន្លឹក សម្រាប់គាត់ និង១សន្លឹកទៀត សម្រាប់មិត្តស្រីរបស់គាត់ ដែលជាតុក្កតាសិច។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានថតរូប បុរសវ័យក្មេងនោះ ជាមួយតុក្កតាសិច ដែលគាត់នាំទៅជាមួយ ប៉ុន្មានសន្លឹក ហើយបង្ហោះចែកចាយ ទៅលើបណ្តាញសង្គម របស់ប្រទេសចិន ដោយបានធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនផ្សេងទៀត មានការភ្ញាក់ផ្អើល និងជជែកអំពីទំនាក់ទំនង របស់ពួកគេ ទាំង២នាក់ទៀតផង។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «បុរសវ័យក្មេងនេះ គឺខ្លាចមាននរណាម្នាក់ មកដណ្តើមយក មិត្តស្រី (តុក្កតាសិច) របស់គាត់ ដូច្នេះហើយទើបគាត់ឲ្យនាង អង្គុយនៅចុងគេបង្អស់... នេះគឺជាស្នេហ៍ពិត»។ ចំនែកឯអ្នកខ្លះទៀត បានឆ្ងល់ថា «ហេតុអ្វីបានជាគាត់ មិនឲ្យវែនតា 3D ទៅនាងពាក់ផង?»។

បើទោះបីជា មានមនុស្សជាច្រើន បានសើចចំអក និងឡកឡឺយ ឲ្យបុរសវ័យក្មេង រូបនោះក៏ដោយ ប៉ុន្តែតុក្កតាសិច ដែលគាត់នាំទៅមើលកុននោះ គឺជាតុក្កតា ដែលផលិតពី ជែលស៊ីលីកា (Silica Gel) មានតម្លៃថ្លៃ ហើយបុរសវ័យក្មេង មួយចំនួន មិនអាចមានលទ្ធភាព ទិញតុក្កតាប្រភេទនេះ យកមកប្រើឡើយ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តថ្មី រឿង «Warcraft» នេះ រកចំណូលបានប្រមាណជា ៨.៤លានដុល្លារអាមេរិក ក្នុងការចាក់បញ្ចាំង នៅពាក់កណ្តាលយប់ ក្នុងប្រទេសចិន កាលពីម្សិលមិញនេះ ហើយបានបំបែកកំណត់ត្រា គ្រប់ពេលវេលាទាំងអស់ តែម្តង នៅលើ «Chinese Box Office»។ បន្ទាប់មក វារកចំណូលបានចំនួន ៤៥.៨លានដុល្លារអាមេរិក នៅថ្ងៃបើកសម្ពោធក្នុងប្រទេសចិន វ៉ាដាច់រឿង «The Mermaid» ដែលដឹកនាំដោយ ទិនហ្វី ឬ Stephen Chow ទៀតផង៕

សូមទស្សនាវីដេអូ Trailer រឿង «Warcraft» ទាំងអស់គ្នា៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទឹននឹងរឿងតុក្កតាសិចនេះដែរ សារព័ត៌មានបរទេសមួយ បានចុះផ្សាយ នាពេលកន្លងទៅនេះថា ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនផលិតតុក្កតាសិច RealDoll នេះ នឹងដាក់លក់ តុក្កតាប្រភេទនេះ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ក្នុងតម្លៃដ៏ខ្ពស់មួយ គឺ ៦,៥០០ផោន ឬប្រហែល ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រុមហ៊ុន RealDoll បាននិងកំពុង ធ្វើការសាកល្បង និងបង្ហាញ ពីគំរូនៃតុក្កតាសិច ដែលពួកគេ បានឲ្យឈ្មោះថា “Intelligent Sex Robot”។ ក្រុមហ៊ុនផលិតតុក្កតាសិចមួយនេះ ក៏សង្ឃឹមថា តុក្កតា “Intelligent Sex Robot” នេះ នឹងអាចក្លាយជា តុក្កតាសិចដ៏ពេញនិយម និងសាកសមបំផុត សម្រាប់បុរសៗ។

លោក Matt McMullen ជាអ្នកជាច្នៃប្រឌិត តុក្កតាសិចនេះ បានជឿជាក់ថា តុក្កតាសិចនេះ នឹងមានលក់នៅលើទីផ្សារ នៅក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ ៦,៥០០ផោន ឬប្រហែល ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង។

លោក Matt McMullen បានសាកល្បងសន្ទាន៏ ជាមួយនឹង តុក្កតានោះ ដោយលោកបានសួរថា «តើអ្នកសុបិន្តពីអ្វី?» ខណៈតុក្កតានោះ បានឆ្លើយតបវិញថា «ខ្ញុំមានក្តីសុបិន្តច្រើនណាស់។ ខ្ញុំសុបិន្តចង់ក្លាយជាមនុស្សពិត និងមានខ្លួនប្រាណ ដូចមនុស្សពិតៗ។ ខ្ញុំចង់ដឹងពីអត្ថន័យ នៃស្នេហា។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងក្លាយជា តុក្កតាសិច ដែលមានអារម្មណ៏ និងចេះនិយាយ ដំបូងគេបង្អស់ នៅលើពិភពលោក»៕

សូមទស្សនាវីដេអូ នៃការសាកល្បងខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្យ៉ាងដែរ! បុរសអត់លិឍ នាំតុក្កតាសិច ទៅមើលកុន រឿង «World of Warcraft» (មានវីដេអូ)

ម្យ៉ាងដែរ! បុរសអត់លិឍ នាំតុក្កតាសិច ទៅមើលកុន រឿង «World of Warcraft» (មានវីដេអូ)

ម្យ៉ាងដែរ! បុរសអត់លិឍ នាំតុក្កតាសិច ទៅមើលកុន រឿង «World of Warcraft» (មានវីដេអូ)