កុងត្រា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​កម្ពុជា​ដ៏​ល្អ​នា​ពេល​បច្ចុប្បន្ន​ ជិត​ផុត​កំណត់​ហើយ​ ដឹង​ថា​ពេល​ណា​ទេ?​

ក្នុងចំណោមប៉ុន្មានប្រកួតចុងក្រោយនេះរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មើលទៅពិតជាលេងបានយ៉ាងល្អមែនទែន ទាំងនេះក៏ដោយសារទឹកចិត្តតស៊ូរបស់កីឡាករ និងការរៀបចំប្រព័ន្ធនៃការលេង ក្នុងប្រកួតរបស់គ្រូបង្វឹកផងដែរ។

និយាយទាក់ទងនឹងគ្រូបង្វឹកជម្រើសជាតិ ដែលមានលោក Lee Tae Hoon ជាអ្នកគ្រប់គ្រង គឺមកទល់ពេលនេះកុងត្រារបស់លោកគឺជិតផុតកំណត់ហើយ នេះបើយោងតាម Facebook Page របស់កីឡាករ កែវ សុខផេង។

ក្នុងនោះកីឡាកររូបនេះបានធ្វើការបង្ហោះ Status ក្នុងគណនេយ្យផ្លូវការថា “ដឹងថាលោកគ្រូលីត្រូវចប់កុងត្រាជាមួយកម្ពុជានៅពេលណាទេ? គឺនៅចុងឆ្នាំ 2016នេះហើយ. និយាយតាមត្រង់ចុះលោកគ្រូលី គឺជាគ្រូបង្វឹកដ៏ល្អ អ្វីៗស្ថិតលើសហព័ន្ធនឹងលោកគ្រូ តើពួកគាត់នឹងបន្តរកុងត្រាទៀតឬអត់?”។

ដូច្នេះសូមរង់ចាំមើលទាំងអស់គ្នាទៅមើលថា សហព័ន្ធនឹងផ្ដល់ឱកាសឲ្យលោកគ្រូលី ក្នុងការបន្តការដឹកនាំក្រុមជម្រើសជាតិឲ្យទទួលបានជោគជ័យបន្តទៀតទេ។

កុងត្រា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​កម្ពុជា​ដ៏​ល្អ​នា​ពេល​បច្ចុប្បន្ន​ ជិត​ផុត​កំណត់​ហើយ​ ដឹង​ថា​ពេល​ណា​ទេ?​ កុងត្រា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​កម្ពុជា​ដ៏​ល្អ​នា​ពេល​បច្ចុប្បន្ន​ ជិត​ផុត​កំណត់​ហើយ​ ដឹង​ថា​ពេល​ណា​ទេ?​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • កុងត្រា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​កម្ពុជា​ដ៏​ល្អ​នា​ពេល​បច្ចុប្បន្ន​ ជិត​ផុត​កំណត់​ហើយ​ ដឹង​ថា​ពេល​ណា​ទេ?​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:កីឡា  ព័ត៌មាន
Tags: