តើមូលហេតុអ្វីដែលបណ្តាលឲ្យឧស្សាហ៍​វិលមុខ?

ប្រសិនបើលោកអ្នកមានអាការធីងធោង ក្អួតចង្អោរ ឬវិលមុខ សូមលោកអ្នកកុំគិតថាវាជារឿងធម្មតា។ ព្រោះវាអាច ជារោគសញ្ញានៃជម្ងឺណាមួយ ដែលវាចង់បង្ហាញឱ្យលោក អ្នកដឹង។ ដូចនេះលោកអ្នកដែលឧស្សាហ៍វិលមុខឬមានអាការផ្សេងទៀត ត្រូវទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។ ការតាមដានសុខភាពខ្លួនឯងជារៀងរាល់ថ្ងៃជាមធ្យាបាយដ៏ល្អហើយអាចព្យាបាលទាន់ ពេលវេលា។ កាលណាលោកអ្នកធ្វេសប្រហែសមិនយក ចិត្ដទុកដាក់ថែទាំសុខភាពខ្លួនឯងលោកអ្នកនឹងស្ដាយក្រោយ។ទស្សនាវដ្ដី សុខភាពយើងសូមលើកយកប្រធានបទស្ដីពីអាការឧស្សាហ៍វិលមុខមកជូនមិត្ដអ្នកអានឱ្យបានយល់ដឹងតាម រយៈការជួបសម្ភាសជាមួយលោក ខៀវ មី គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត។អាការវិលមុខ ជាអ្វី?វិលមុខជាអាការមួយដែលធ្វើឱ្យលោកអ្នកពិបាកនៅក្នុងខ្លួន ហើយនៅក្នុងខួរក្បាលហាក់បីដូចជាមានអ្វីមួយមកប្រទាញ ចុះប្រទាញឡើងរត់ជុំវិញខួរក្បាល និងមានអារម្មណ៍ចេះតែធេងធោង។មូលហេតុនៃការវិលមុខមានកត្ដាជាច្រើនយ៉ាងដែលធ្វើឱ្យលោកអ្នកចេះតែវិលមុខ គឺបណ្ដាលមកពីមូលហេតុផ្សេងៗគ្នា។

– វិបត្ដិសរសៃប្រសាទ៖ប្រសិនបើលោកអ្នកមានផលប៉ះពាល់ទៅនឹងប្រព័ន្ធសរសៃប្រសាទគឺធ្វើឱ្យលោកអ្នកក្អួតចង្អោរ អស់កម្លាំងល្ហិតល្ហៃ បង្កឱ្យមានការវិលមុខ។
– វិបត្ដិត្រចៀកកណ្ដាល៖ជាកន្លែងដែលមានរាងដូចគូទខ្យងហើយបើមានវិបត្ដិទៅនឹងត្រចៀកកណ្ដាលដែលបណ្ដាល មកពីមេរោគចូល ដូចជាអំបៅអំបែកដែលស៊ីក្រដាសត្រចៀកខាងក្នុង ធ្វើឱ្យធ្លុះក្រដាសត្រចៀក បង្កឱ្យហ៊ឹងត្រចៀកស្ដាប់អ្វីពុំឮ ឬថ្លង់ ជាដើម។ កត្ដាទាំងនេះសុទ្ធតែធ្វើឱ្យមានការវិលមុខជាញឹកញាប់។
– វិបត្ដិត្រចៀកផ្នែកខាងក្នុង៖ជាកន្លែងជាប់នឹងក្រដាសត្រចៀក។ បើអ្នកជម្ងឺមានបញ្ហាត្រចៀកផ្នែកខាងក្នុងធ្វើឱ្យអ្នក នោះមានការកន្ដ្រាក់គ្រាប់ភ្នែកព្រិចញឹកញាប់ ឬចេះតែញាក់ចិញ្ចើម។ ដោយសារតែគ្រាប់ភ្នែកមានប្រព័ន្ធសរសៃដែលមានទំនាក់ ទំនងនឹងត្រចៀក ធ្វើឱ្យត្រចៀកបាត់បង់នូវតុល្យភាពនៃការស្ដាប់ក៏ជាបញ្ហាមួយធ្វើឱ្យអ្នកជម្ងឺឧស្សាហ៍វិលមុខដែរ។
– ការប៉ះពាល់លលាដ៍ក្បាល៖គ្រោះថ្នាក់ចរាចរ ឬគ្រោះថ្នាក់បណ្ដាលពីមូលហេតុផ្សេងៗទៀតដែលប៉ះពាល់លលាដ៍ ក្បាលខាងក្រោយធ្ងន់ធ្ងរ នាំឱ្យផុងលលាដ៍ ស្រាំលលាដ៍ ជាហេតុធ្វើឱ្យមានការវិលមុខជាញឹកញាប់។
– ការប៉ះពាល់ស្រោមខួរក្បាល៖បើសិនជាកើតស្រឡទែនបណ្ដាលឱ្យប៉ះពាល់ទៅដល់សរសៃញាណក៏អាចធ្វើឱ្យមានការ វិលមុខដែរ។ ម្យ៉ាងទៀតការរលាកស្រោមខួរក្បាលដែលបណ្ដាលមកពីការកើតមេរោគគ្រីបតូកូកក៏ជាបច្ច័យអាក្រក់មួយដែលធ្វើឱ្យ មានការវិលមុខស្ទើរតែរាល់ថ្ងៃ និងឈឺក្បាលជាប្រចាំ។
– ការរលាកហើមប៉ោងស្រោមខួរក្បាល៖ធម្មតាស្រោមខួរក្បាលគឺរាបស្មើ។ ប៉ុន្ដែពេលស្រោមខួរក្បាលឡើងហើមប៉ោង ដោយសារមានមេរោគផ្សេងៗចូលបង្កឱ្យមានការហើមប៉ោងស្រោមខួរក្បាលហើយបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់សរសៃ ញាណសម្លេង ជាហេតុធ្វើឱ្យលោកអ្នកចេះតែវិលមុខ ឬឈឺក្បាលជាដើម។

– ការពុលដោយសារមូលហេតុផ្សេងៗទៀត៖ការពុលរលកសមុទ្រ ពុលរថភ្លើង ពុលឡាន ឬពុលយន្ដហោះក៏បណ្ដាលឱ្យ មានការវិលមុខដែរ ដោយសារតែភាពខ្សោយនៃកម្លាំងរបស់លោកអ្នក។លក្ខណៈ និងរោគសញ្ញានៃការវិលមុខអ្នកជម្ងឺដែលប្រឈមមុខនឹងការវិលមុខជាញឹកញាប់ ស្ដែងចេញជារោគសញ្ញា ដូចជាចេះតែចង់ក្អួតចង្អោររូបរាងកាយហាក់ ដូចជាទន់ជ្រាយល្វិកល្វក់ គ្មានកម្លាំងកំហែងនៅក្នុងខ្លួន ទឹក មុខមិនស្រស់ថ្លាទៅជាស្លេកស្លាំងបែកញីសពេញខ្លួនត្រជាក់ដៃជើង ក្នុងខួរក្បាលហាក់ចេះតែល្ងេល្ងើ ដូចមានអ្វីមកប្រទាញចុះឡើងនៅក្នុងខួរជាដើម។ មិនតែប៉ុណ្ណោះនៅពេលដែលសម្លឹងមើលវត្ថុអ្វី មួយ ឃើញវត្ថុនោះក្រឡាប់ចុះឡើង។ វិធីព្យាបាលការវិលមុខអាការវិលមុខជាញឹកញាប់អាចព្យាបាលបានដោយប្រើប្រាស់ឱសថមួយចំនួនទៅតាមមូលហេតុផ្សេងៗគ្នា។ ប៉ុន្ដែលោកអ្នក បានជ្រាបច្បាស់មកហើយថា ឱសថគឺជាអាវុធមុខពីរ។ កាលណាលោកអ្នកចេះតែទទួលទានឱសថដែលជួយបំបាត់អាការការវិលមុខ តែវាក៏អាចឱ្យលោកអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ជម្ងឺផ្សេងៗទៀតដែរ។ ម្យ៉ាងទៀតការទទួលទានឱសថដោយគ្មានវេជ្ជបញ្ជាត្រឹម ត្រូវច្បាស់លាស់នោះក៏បង្កឱ្យលោកអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ដូចនេះមធ្យោបាយដែលល្អប្រសើរបំផុតសម្រាប់លោកអ្នកដែលតែង តែជួបការវិលមុខជារៀងរាល់ថ្ងៃ លោកអ្នកគួរតែទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីជួបជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីឱ្យ គ្រូពេទ្យធ្វើការវិនិច្ឆ័យថាតើលោកអ្នកចេះតែវិលមុខបណ្ដាលមកពីមូលហេតុអ្វីដើម្បីងាយស្រួលក្នុងការព្យាបាល។ផលវិបាកនៃការវិលមុខបើលោកអ្នកមានការវិលមុខខ្លាំង នោះបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើនដូចជាធ្វើឱ្យលោក អ្នកអាចមានការវៀចមាត់ ហ៊ឹងត្រចៀក ថ្លង់ ឬធ្វើឱ្យត្របកភ្នែករបស់លោកអ្នកចេះតែកន្ដ្រាក់ចុះឡើងរហូតមួយជីវិត។ វិលមុខអាចឱ្យលោកអ្នកដួលបោកក្បាល ដែលបណ្ដាលឱ្យបែកក្បាល ឬមានឈាមកកក្នុងខួរក្បាលនិងនាំឱ្យលោកអ្នកក្លាយទៅជាមនុស្សសរសៃប្រសាទ។ មិនតែប៉ុណ្ណោះ វិលមុខបណ្ដាលឱ្យរំខានពេលវេលាការងាររបស់លោកអ្នកក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃទៀតផង។ដំបូន្មានអ្នកឯកទេសប្រសិនបើលោកអ្នកចេះតែមានអាការណាមួយដែលធ្វើឱ្យមានការឈឺចាប់ពិបាកនៅក្នុងខ្លួនហើយបណ្ដាលឱ្យលោកអ្នក មានអារម្មណ៍តប់ប្រមល់ មួម៉ៅ សូមប្រញាប់ប្រញាល់រួសរាន់ទៅកាន់មន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យដែលមានសមត្ថភាពធ្វើការ វិនិច្ឆ័យ និងរិះរកវិធីដែលត្រូវព្យាបាលដោយរបៀបណា៕

ប្រភព៖ iknow

  • តើមូលហេតុអ្វីដែលបណ្តាលឲ្យឧស្សាហ៍​វិលមុខ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: