ទាយទៅមើល ថាសាច់រឿងចុងក្រោយ រវាង Kimberly និង​ James Ma នឹងទៅជាយ៉ាងណា?

ថៃ៖ រឿងភាគថៃដ៏ល្បីមួយ "ស្អប់ព្រោះស្រឡាញ់" ដែលកំពុងចាក់ផ្សាយ បានធ្វើឲ្យទស្សនិកជនជាច្រើននាក់ បានតាមដានសាច់រឿងជាប់រហូតមិនដាច់មួយភាគ ព្រោះតែរឿងនេះ បង្កប់ទៅដោយល្បិចសងសឹក ឌឺដងដាក់គ្នា និងស្នេហាផ្អែមល្ហែម រវាងនាង Kimberly និង លោក James Ma យ៉ាងស្អិតរមួត។

ចំពោះរឿងភាគដ៏ល្បីនេះដែរ ត្រូវទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយសារតែទេពកោសល្យនៃការសម្តែងរបស់ នាង Kimberly និងលោក James Ma ដែលពិតជាចូលតួបានយ៉ាងល្អឥតខ្ចោះ។ ហើយក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ ចង់ដឹងសាច់រឿងបន្ទាប់នេះផងដែរ ថាចុងក្រោយពួកគេទាំងពីរនាក់ នឹងទៅជាយ៉ាងណា។

គេហទំព័រថៃមួយ បានបង្ហាញរូបថតជាច្រើនសន្លឹក នូវសាច់រឿងចុងក្រោយ ក្នុងរឿងភាគ"ស្អប់ព្រោះស្រឡាញ់"។ ហើយចំពោះរូបថតទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រ មិនអាចនឹកស្មានដល់ថា ពួកគេបែរជាជួបប្រទះរឿងបែបនេះ ទម្រាំតែពួកគេអាចរស់នៅជាមួយគ្នាដោយមានសុភមង្គលបាន។

យ៉ាងណាមិញនេះ គ្រាន់តែរូបភាពនៅក្នុងរឿង"ស្អប់ព្រោះស្រឡាញ់" តែប៉ុណ្ណោះ តែចំពោះសាច់រឿងជាក់ស្តែងវិញ មានតែប្រិយមិត្ត រង់ចាំតាមដានទស្សនានូវភាគបន្ទាប់ទៀត ដោយខ្លួនឯង៕
តោះមើលរូបភាពខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ តារាសម្តែងស្រី Kimberly Ann Voltemas និង លោក James Ma បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញវត្តមានអ្នកទាំងពីរ ក្នុងផ្សារទំនើបមួយកន្លែងរួចមក។

ចំពោះនាង Kimberly និង លោក James Ma បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយនៅក្នុងផ្សារទំនើប ដែលកម្មវិធីនោះ តម្រូវឲ្យពួកគេឡើងច្រៀងជាមួយគ្នា យ៉ាងស៊ីអារម្មណ៍តែម្តង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រយ៉ាងច្រើនកុះករ បានឈរមើល និងស្រែកយ៉ាងកងរំពង ពេញផ្សារ ពេលឃើញវត្តមានតារាក្នុងដួងចិត្តរបស់ពួកគេ នៅនឹងភ្នែកបែបនេះ។

កំណើនមនុស្សយ៉ាងសន្ធឹក ដែលមកគាំទ្រនាង Kimberly និងលោក James Ma បានបញ្ជាក់ឲ្យបានឃើញថា ប្រជាប្រិយភាពរបស់ពួកគេ ពិតជាខ្លាំងក្លា នាពេលបច្ចុប្បន្ន ដោយសារតែពេលនេះ ពួកគេបានចាប់ដៃគ្នា សម្តែងក្នុងរឿងភាគថៃដ៏ល្បីមួយ ដែលកំពុងចាក់ផ្សាយគឺរឿង "ស្អប់ព្រោះស្រឡាញ់"៕

តោះទស្សនាទិដ្ឋភាពអ្នកគាំទ្រយ៉ាងច្រើនកុះករ និងស្តាប់នាង Kimberly និង លោក James Ma ច្រៀងទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload