ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

​​ក្រុមហ៊ុន​ Lenovo ទើប​បង្ហាញ​ទូរសព្ទ​​ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូដែល​គឺ​ Moto Z និង​ Moto Z Force​ ដែល​​​​ជា​ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​គ្មាន​រន្ធ​កាស​​ប្រភេទ​​ 3.5mm ដោយ​នឹង​ប្រើ​កាស​ឥត​ខ្សែ​ និង​​រន្ធ​​ USB-C ជំនួស​វិញ។

 

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

 

ក្រៅ​ពី​​គ្មាន​រន្ធ​កាស​ 3.5mm ទូរសព្ទ​ទាំង​ពីរ​ក៏​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ៗ​ដូច​ខាង​ក្រោម៖

 

@ Moto Z

 

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

 

ជា​ទូរសព្ទ​ផលិត​ដោយ​សារធាតុ​​អាលុយ​មីញ៉ូម​ដ៏​រឹង​មាំ​ និង​ លោហៈ​ធន់​នឹង​ភាព​ច្រេះ​ មាន​កម្រាស់​ ៥,៥​ ម.ម។ អេក្រង់​ទំហំ​ ៥,៥​ អ៊ីញ​ប្រភេទ​ AMOLED​ របស់​វា​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QuadHD (2160p), មាន​បំពាក់​ដោយ​បន្ទះ​ Chip Snapdragon 820, RAM ទំហំ​ ៤ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២ GB ឬ ៦៤ GB។

 

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

 

កាមេរ៉ា​ខាង​ក្រោយ​អាច​ចាប់​យក​រូបភាព​ក្នុង​កម្រិត​ ១៣ MP ដោយ​មាន​ laser autofocus, បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព​ OIS និង​ ភ្លើង​ពិល​ប្រភេទ​ LED។ ចំពោះ​កាមេរ៉ា​ខាង​មុខ​មាន​បំពាក់​ដោយ​ wide-angle len អាច​​ Selfie ​បាន​​​ក្នុង​ទំហំ​ធំ​ ដោយ​រូបភាព​មាន​​កម្រិត​ ៥ MP។

 

ពិសេស​ជាង​នេះ​គឺ​​វា​ធន់​នឹង​ការ​ជ្រាប​ទឹក​, មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​,ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0.1 និង​ មាន​ថ្ម​ទំហំ​ ២៦០០mAh អាច​បាន​លឿន​ជា​ទី​បំផុត​ ដោយ​សារ​ ១៥ នាទី​ អាច​ប្រើ​បាន​ ៨ ម៉ោង។ ចំពោះ​រន្ធ​ត​ភ្ជាប់​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​គឺ​ជា​ប្រភេទ​រន្ធ USB Type-C។

 

@ Moto Z Force

 

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

 

កម្រាស់​របស់​វា​ក្រាស់​ជាង​ Moto Z ដោយ​មាន​កម្រាស់​ ៦,៩៩ ម.ម ដោយ​សារ​វា​មាន​បំពាក់​ថ្ម​ទំហំ​ធំ​ដល់​ទៅ​ ៣៦០០ mAh, ​​​កាមេរ៉ា​ទំហំ ២១MP និង​មាន​​បំពាក់​អេក្រង់​ដែល​ធន់​នឹង​ការ​ប្រេះ​ស្រាំ​ទោះ​ទូរសព្ទ​​ជ្រុះ​ធ្លាក់​ពី​ដៃ។ ក្រៅ​ពី​​នេះ​​គឺ​មាន​លក្ខណៈ​សម្បត្តិ​ដូច​​ Moto Z ដែរ។

 

ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​​ គ្មាន​​រន្ធ​ដោត​កាសទំហំ​ 3.5mm​ បង្ហាញ​ខ្លួន​

 

ដោយ​សារ​តែ​គ្មាន​រន្ធ​កាស​ប្រភេទ​ 3.5mm ដូច​នេះ​ក្រុមហ៊ុន​ Lenovo បន្ថែម​ខ្សែ​សម្រាប់​ត​ពី​រន្ធ​ USB Type-C ទៅ​រន្ធ​​កាស​3.5mm នៅ​ក្នុង​ប្រអប់​ទូរសព្ទ​ស្រាប់។ ចំពោះ​តម្លៃ​របស់​ទូរសព្ទ​ទាំង​ពីរ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ ដោយ​ដឹង​ត្រឹម​ថា​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​អាមេរិក​ក្នុង​ខែ​កញ្ញា​ ខាង​មុខ៕​

 

ចុច​អាន៖ Lenovo​ ​បង្អួត​បច្ចេកវិទ្យា​ថ្មី​ ​អ្នក​ណាឃើញក៏ចង់ប្រើ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​​​​​