iPhone 7 ​លែង​មាន​​ពណ៌​ប្រផេះ​ ​ជំនួស​ដោយ​ពណ៌​ខៀវ​ក្រមៅ

​​​​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ចេញ​ពី​សង្វាក់​ផលិតកម្ម​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Apple ទំនង​ជា​ដក​ពណ៌​ប្រផេះ​ចេញ​​ពី​ជម្រើស​ពណ៌​​សម្រាប់​ iPhone 7។

 

iPhone 7 ​លែង​មាន​​ពណ៌​ប្រផេះ​ ​ជំនួស​ដោយ​ពណ៌​ខៀវ​ក្រមៅ

 

ការ​ដក​ចេញ​នេះ​នឹង​ត្រូវ​ជំនួស​មក​វិញ​ដោយ​ពណ៌​ខៀវ​ក្រមៅ​។ ​បី​​ពណ៌​ផ្សេង​​ទៀត​ដែល​មាន​ ពណ៌​មាស, ពណ៌​ស៊ី​ជម្ពូ និង​ពណ៌​ប្រាក់​ នៅ​រក្សា​ដដែល។ បើ​តាម​ប្រភព​លើក​ឡើង​ គេ​យល់​ថា​វា​ការ​សម្រេច​ចិត្ត​ដ៏​សម​ហេតុផល​មួយ​ ព្រោះ​ថា​ជម្រើស​ ពណ៌​ប្រផេះ និង​ ពណ៌​ប្រាក់​ ហាក់​មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ។

 

​ពណ៌​ជម្រើស​​ថ្មី​នេះ​​ មាន​អ្នក​គាំទ្រ​ប៉ុន្មាន​ភាគ​រយ​ដែរ?

 

ចុច​អាន៖ iPhone 7 គ្មាន​ឡើយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​