ព្រះមហាក្សត្រ​គ្រោង​យាង​ទៅ​ដាំ​កូន​ឈើ​នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះរាជ​ពិធី​ដាំ​កូន​ឈើ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ខាង​មុខ​នេះ នៅ​ភូមិ​គ​១ ជាប់ជើង​ភ្នំ​ប្រាសាទព្រះវិហារ ។

លោក គុយ សុផល ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា  បាន​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​សម្រាប់​ដាំ​កូន​ឈើ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​ជាតិ ៩​កក្កដា ខាង​មុខ ។

សូម​បញ្ជាក់​ថា តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហា​រថា ផ្ទៃដី​ដែល​កំពុង​រៀបចំ​ដាំ​ដុះ​សម្រាប់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​មាន​ចំនួន​១៣​ហិ​កតា គ្រោង​នឹង​ដាំ​កូន​ឈើ​ពូជ​៣​ប្រភេទ ក្នុង​នោះ​មាន​ប្រភេទ​គ្រញូង បេង និង​ធ្នង់ ប្រមាណ​ជា​២.០០០ដើម ៕