អ្នក​ណា​ទ្រាំ​បាន ! បើ​ឃើញ​ប្រ​ព​ន្ឋ​កំពុង​រួម​ភេទ​ជាមួយ​សហាយ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​វាយ​ទៅ​លើ​សហាយ​របស់​ប្រ​ព​ន្ឋ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ខណៈ​ជន​រង​គ្រោះ​កំពុង​រួម​ភេទ​ជាមួយ​ប្រ​ព​ន្ឋ​ជន​ដៃដល់​កណ្តាល​វាលស្រែ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ នៅ​ក្នុងភូមិ​បឹង​ក្រៀល ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ឈ្មោះ ងួ​ន សា​ខន អាយុ​៥៣​ឆ្នាំ ជា​កសិករ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ម៉ូ​វ ខេ​ង អាយុ​៥៣​ឆាំ្ន ជា​កសិករ​រស់នៅ​ក្នុងភូមិ​-​ឃុំ​ជន​ដៃដល់ ចំណែក​ស្ត្រី​ដែល​ផិត​ប្តី​អាយុ​៤៣​ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ រង់ចាំ​ចាត់ការ​តាម​ច្បាប់ ៕