ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​

Videos


កាលពីពេលថ្មីៗនេះតារាសម្តែងសិចស៊ីតៃវ៉ាន់នាង ស៊ូ ឈី វ័យ ៤០ ឆ្នាំបន្ទាប់ពីបង្ហោះរូបថតមួយសន្លឹក ដែលបានថតជាមួយនឹងលោក ហ្វេង តឺលូន (Stephen Fung) វ័យ ៤១ ឆ្នាំយ៉ាងស្និទ្ធស្នាលបំផុតនោះស្រាប់ តែមានប្រព័ន្ធផ្សព្វផ្សាយទស្សន៍ទាយថា ពួកគេទាំង ២ នាក់កំពុងតែត្រូវរូវគ្នាសារជាថ្មីបន្ទាប់ពីពួកគេបានសាង

ពន្លកស្នេហ៍កាលពី ១៩ ឆ្នាំមុនមកម្ល៉េះ ។ ប៉ុន្តែត្រូវបានអ្នកទាំងពីរបដិសេធ ព្រមទាំងនិយាយថា ទំនាក់ទំនង នាពេលថ្មីៗនេះ គឺរាប់អានគ្នាជាមិត្តភក្តិធម្មតា ជាពិសេសនៅពេលឆាប់ៗខាងមុខនេះពួកគេថតខ្សែភាពយន្ត រឿងថ្មីជាមួយគ្នាទៀតផង ។

ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​

ទាក់ទងក្នុងរឿងនេះលោក ហ្វេង តឺលូន ដែលជាអ្នកដឹកនាំរឿងក្នុងការត្រៀមថតរឿងថ្មីគឺរឿង «Thief» បានបកស្រាយថា ខ្សែភាភយន្តរឿង «Thief» នេះចាប់ផ្តើមថតនៅចុងខែមិថុនា ឆ្នាំ ២០១៦ នេះ ដោយមានការចូលរួមសម្តែងដោយនាង ស៊ូ ឈី លោកហ្វេង សាវហ្វេង និងតារាសម្តែងបរទេសល្បីៗ ជាច្រើនរូបទៀត ។ ម្យ៉ាងទៀតខ្សែភាពយន្តរឿង «Thief» នេះត្រូវថតនៅក្នុងប្រទេសចិន ប្រទេសបារាំង និងទី ក្រុង Prague ប្រទេសឆែក ៕ គ ឡេង

ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​
ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​
ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​
ស៊ូ ឈី សម្តែង​រឿង​ថ្មី​ឱ្យ​អតីត​មិត្ត​ប្រុស​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត