៤យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​កម្មវីធី Euro លើក​នេះ

ការប្រកួតអឺរ៉ូឆ្នាំ២០១៦នេះ មានការកែប្រែច្បាប់នៃការលេងខ្លះៗពីសំណាក់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA។ ខាងក្រោមគឺជាច្បាប់៤ ដែល នឹងត្រូវអនុវត្តសម្រាប់អឺរ៉ូលើកនេះ៖

 

៤យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​កម្មវីធី Euro លើក​នេះ

 

១. បច្ចេកវិទ្យា Goal-line
បច្ចេកវិទ្យា Goal-line ឬ Goal-line Technology នឹង​ត្រូវ​ប្រើ​លើក​ដំបូង​បំផុត​នៅ​កម្មវិធី​អឺរ៉ូ ដើម្បី​ជួយ អាជ្ញាកណ្ដាល​មើល​ថា​តើ​បាល់​ចូល ឬ​មិន​ចូល។

 

២. ការប៉ះដៃនៅក្នុងប្រអប់
ការ​ប៉ះ​ដៃ ឬ Handball មិនមែន​សុទ្ធ​តែ​ត្រូវ​ពិន័យ​បាល់​ប៉េណាល់ទី ទាំងអស់​ឡើយ គឺ​អាជ្ញាកណ្ដាល ត្រូវ​ពិន័យ និង​ពិចារណា​ម៉ត់ចត់​បំផុត ថាគួរផ្តល់ ពាល់ពិន័យ ឬក៏អត់។

 

៤យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​កម្មវីធី Euro លើក​នេះ

 

៣. អំពី​ការ​ទាត់​ប៉េណាល់ទី
ពេល​ទាត់​បាល់​ប៉េណាល់ទី​កីឡាករ​មិន​អាច​ជន្ល​ពេល​ដែល​គេ​រត់​ដល់​បាល់​បាន​ទេ បើ​សិន​ជា​បំពាន នឹង​ត្រូវ​ព្រមានហើយ​ទាត់​ម្ដង​ទៀត ប៉ុន្តែ​កីឡាករ​អាច​ពញ្ញាក់​នៅ​ពេល​រត់​ទៅ​ទាត់​បាន។

 

៤. នៅវគ្គ៨ក្រុមចុងក្រោយ
កីឡាករ​ណា​ដែល​ទទួល​កាត​លឿង​២​ប្រកួត​ផ្សេង​គ្នា នឹង​ត្រូវ​វត្តមាន​នៅ​ប្រកួត​បន្ទាប់ វា​ដូចជា​ការ ទទួល​បាន​លឿង​២​ក្នុង​មួយ​ប្រកួត​ស្មើ​កាត​ក្រហម​ដូច្នោះ​ដែរ។ យ៉ាង​ណា​ក៏ដោយ ចាប់​ពី​វគ្គ​៨​ក្រុម ចុង​ក្រោយ កាត​លឿង​មក​ពី​វគ្គ​មុន​ៗ នឹង​មិន​ត្រូវ​រាប់​បញ្ចូល​​ទេ៕

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ UEFA