កញ្ញា មាស សុខ​សោភា លេចមុខ​ក្នុង​ស្ពត​ពាណិជ្ជកម្ម​ថ្មី ​របស់​ស្រា​បៀរ​លី​អូ

កញ្ញា មាស សុខ​សោភា លេចមុខ​ក្នុង​ស្ពត​ពាណិជ្ជកម្ម​ថ្មី ​របស់​ស្រា​បៀរ​លី​អូ



ភ្នំពេញ ៖ កញ្ញា មាស សុខ​សោភា បាន​បញ្ចប់​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​ថ្មី​របស់ ស្រា​បៀរ​លី​អូ ជាមួយ​ពាក្យ​ស្លោ​ក “​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់ពេល – Anything Can Happen” ដែល​ឆ្លុះបញ្ចាំង​ពី​គោលបំណង​ម៉ា​ក​សញ្ញា​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍ ដ៏​គួរ​ឲ្យ​រំភើប និង​ភ្ញាក់ផ្អើល​។ ស្ពត​ពាណិជ្ជកម្ម​នេះ ដឹកនាំ​ដោយ ​លោក Sihabutr Xoomsai ស្ដីពី​មិត្តភក្ដិ​មួយ​ក្រុម​ប្រើ​ដប​ស្រា​បៀរ លី​អូ ដើម្បី​ផ្លាស់ប្ដូរ​នូវ​ការ​មើល​ឃើញ​នូវ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ពួកគេ និង​ដើម្បី​បន្ថែម​នូវ​ភាព​សប្បាយ​រីករាយ​។​

​យោង​តាម អ្នកនាង កាន់​ជី​ត ភាវ​ផាន់​ឈូ ប្រធាន​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​តំបន់​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ លី​អូ បាន​ឲ្យ​ដឹង​ថា ​ម៉ាក​សញ្ញា​របស់​យើង ព្យាយាម ជំរុញ​ទឹកចិត្ត​អតិថិជន​ឲ្យ​មានការ​រស់នៅ​ពេញ​ដោយ​ភាព​រីករាយ ចេះ​សហការ​គ្នា និង​មាន​ភាព​ច្នៃប្រឌិត​។ គាត់​បាន​មានប្រសាសន៍ ទៀត​ថា​ “​ជាទូទៅ​មនុស្ស​ភាគច្រើន តែង​ភ័យខ្លាច​ក្នុង​ការ​ធ្វើ​អ្វីមួយ​ ដែល​ហួសការ​រំពឹង​ទុក​ដោយ​សា​រ​ពួកគាត់​មិន​ចង់​ធ្វើ​អ្វី​ដែល​ខុសប្លែក​ពី​គេ ឬ​ពី​ការ​ចង់​បាន​ក្នុង​សង្គម​។ តែ​ទោះជា​យ៉ាងណា ភាព​អស្ចា​រ្យ​អាច​កើតឡើង​គ្រប់ពេល​ជាមួយ ស្រា​បៀរ លី​អូ​។ ស្រា​បៀរ លី​អូ អាច​ជំរុញ​ពួកគាត់​ឲ្យ​ធ្វើ​អ្វីមួយ​លើស​ពី​ការ​រំពឹង​ទុក ដែល​អាច​បង្កើត​ជា​ឱកាស​មួយ​ដ៏​អស្ចារ្យ​លើស​ពី​ការ​រំពឹង​ទុក​។ ទស្សនៈ​នេះ​គឺ​បាន​បង្ហាញ​នៅក្នុង​ស្ពត របស់​យើង ដែល​មាន​បុរស​ស្រា​បៀរ លី​អូ មួយ​ក្រុម បាន​បង្កើត​នូវ​ទិដ្ឋភាព​ដ៏​រីករាយ និង​អស្ចារ្យ​ជាច្រើន​។ ជាមួយ ស្រា​បៀរ លី​អូ ភាព​អស្ចារ្យ ភាព​រីករាយ នឹង​មាន​ច្រើន លើ​ស​ពី​ការ​រំពឹង​ទុក ព្រមទាំង​អាច​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ទៀត​”​។​

យុទ្ធនាការ​ថ្មី​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស ដើម្បី​ទាក់ទាញ​ទីផ្សារ​កម្ពុជា និង​បាន​ចេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ជាមួយ​គុណភាព​ផលិត​ខ្ពស់ និង​ជា​លើកដំបូង ដែល​ស្រា​បៀរ លី​អូ សហ​ការ​ជាមួយ​តារា​ឯកអគ្គរាជទូត​ម៉ាក​សញ្ញា​របស់​យើង​។ អ្នកនាង កាន​ជី​ត បាន​បន្ថែម​ថា “​យើង​មាន​សេចក្តី​រីករាយ​ក្រៃលែង ដែល​មាន​ កញ្ញា មាស សុខ​សោភា ជា​ឯកអគ្គរាជទូត​របស់​យើង ព្រោះ​យើ​ង​ជឿ​ជាក់​ថា គាត់​តំណាង​ឲ្យ​យុវវ័យ​កម្ពុជា​ទាំងអស់ ហើយ​គាត់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មា​ន​ភាព​រួសរាយ រាក់ទាក់​។ នៅ​ពេល​ដែល ស្រា​បៀរ លី​អូ មាន​តារា​ឯកអគ្គរាជទូត​ជា​លើកដំបូង យើង​ជឿ​ជាក់​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​មួយ​ ដើម្បី​ផ្សព្វផ្សាយ និង​ធ្វើការ​ជា​មួយ​ឯកអគ្គរាជទូត​។

យើង​ដឹង​ថា អ្នកគាំទ្រ​កញ្ញា មាស សុខ​សោភា នឹង​រំភើប​រីករាយ​ក្នុង​ការ​ទស្សនា​ស្ពត​ពាណិជ្ជកម្ម​ ដែ​ល​គាត់​ដើរតួ​ជា​តួអង្គ ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រីករាយ​ក្នុង​ចំ​ណោម មិត្តភក្ដិ​ជាច្រើន​”​៕