រូប​ថត​បក្សី​ដូច​ Angry Birds ពិត​ៗ​ កំពុង​ល្បី​ខ្លាំង​លើ​អ៊ីនធឺណិត

រូប​​ភាព​​​​​មួយ​​សន្លឹក​បង្ហាញ​ពី​​​សត្វ​បក្សី​ពណ៌​ក្រហម​លាយ​ខ្មៅ​មួយ​ក្បាល​ កំពុង​ល្បី​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត​ បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​​និយាយ​ថា​វា​មាន​​រូប​រាង​ និង​មុខ​មាត់​​ដូច​តួ​អង្គ​​ហ្គេម​​​​តុក្កតា Angry Birds។

 

រូប​ថត​បក្សី​ដូច​ Angry Birds ពិត​ៗ​ កំពុង​ល្បី​ខ្លាំង​លើ​អ៊ីនធឺណិត

តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន Mirror រូប​​​ថត​មួយ​សត្វ​បក្សី​មួយ​សន្លឹក​ខាង​លើ​​បាន​ថត​ដោយ​​លោក  Brian Kushner ជា​​អ្នក​ថត​រូប​សត្វ​ព្រៃ​ម្នាក់​​មក​ពី​រដ្ឋ​ New Jersey សហរដ្ឋអាមេរិក។ បើ​តាម​ជាង​ថត​រូប​វ័យ​៥៥​ឆ្នាំ​នោះ​​បាន​ឲ្យ​ដឹង​ថា លោក​​ភ្ញាក់​ផ្អើល​​​ពេល​ឃើញ​​​សត្វ​បក្សី​​​​​ស្ទើរ​តែ​ដូច តួ​អង្គ​ Angry Bird ពណ៌​ក្រហម​​បេះ​បិទ​មួយ​ក្បាល​នោះ​​ហើរ​កាត់​​ក្រោយ​សួន​ច្បារ​ផ្ទះ​របស់​លោក និង​បាន​ថត​រូប​វា​មក។

 

គួរ​បញ្ជាក់​ផង​ដែរ​​ថា​ បក្សី​ក្រហម​ខាង​លើ​ជា​ប្រភេទ​បក្សី​ឈ្មោះ Northern cardinal រស់​នៅ​​​សហរដ្ឋអាមេរិក​​។ នៅ​ឆ្នាំ​២០០៩ ហ្គេម​​​​​​​​កុំព្យូទ័រ​​​​មួយ​ឈ្មោះ Angry Birds ដែល​មាន​រូប​ភាព​តួ​អង្គ​ដូច​បក្សី​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​លេង និង​មាន​អ្នក​ Download រាប់​ពាន់​លាន​ដង៕

 

រូប​ថត​បក្សី​ដូច​ Angry Birds ពិត​ៗ​ កំពុង​ល្បី​ខ្លាំង​លើ​អ៊ីនធឺណិត

 

ចុចអាន៖  Angry Birds 2 ​​ហ្គេម Version ថ្មី​ ចេញ​ចុង​ខែ​កក្កដា​នេះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ Mirror​​​​​