Ronaldo និង Messi ជាប់ឈ្មោះ ជាអត្តពលិក ដែលរកប្រាក់ចំនូល បានច្រើនជាងគេ លើពិភពលោក

អឺុរ៉ុប៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទស្សនាវដ្ដី Forbes ដែលជាទស្សនាវដ្តីជំនួញមួយដែលល្បីជាងគេលើពិភពលោក តែងតែដាក់ចេញនូវបញ្ជី អត្តពលិកដែលរកប្រាក់ចំនូលបានច្រើនជាងគេប្រចាំឆ្នាំ ដើម្បីអ្នកឲ្យអ្នកគាំទ្រស្វែងយល់ ឬចង់ដឹងថាកីឡាករទាំងនោះរកចំនូលបានប៉ុន្មាន។

ជាក់ស្តែង ជាងមួយទសវត្សទៅហើយ អត្តពលិកដែលរកចំនូលបានច្រើនជាងគេនោះគឺ ស្តេចប្រដាល់ Floyd Maywheather និងកីឡករវាយកូនបាល់ Tiger Wood។ ពួកគេទាំងពីរគ្រប់គ្រងតំណែង ជាអ្នករកចំនូលបានច្រើនជាងគេ ពីមួយឆ្នាំទៅមួយឆ្នាំ តែរហូតមកដល់ឥឡូវនេះ បានធ្លាក់កូតទៅវិញ ដោយសារ Floyd ចូលនិវត្តន៍ពីអាជីពប្រដាល់ និង Tiger Wood រងរបួសមិនសូវបានចូលប្រកួត។

រហូតមកដល់សម័យកាលថ្មី ឆ្នាំ២០១៦នេះ ទស្សនាវដ្ដី Forbes បានរកឃើញបេក្ខភាពថ្មី ដែលរកប្រាក់ចំនូលបានច្រើនជាងគេ ហើយឈរលើកំពូលតារាងក្នុងបញ្ជីចំណាត់ថ្នាក់ គឺកីឡាករបាល់ទាត់ Cristiano Ronaldo និង Lionel Messi ចំណាត់ថ្នាក់លេខ២។ 

ពួកគេទាំងពីរអ្នកនេះ ជំនួសតំណែង Floyd និង Tiger Wood ដណ្តើមបានតំណែងមួយនេះ ដែល Ronaldo វ័យ ៣១ឆ្នាំ អាចរកចំនូលបានក្រៅពីអាជីពបាល់ទាត់ រហូតទៅដល់ ៣២លានដុល្លារ និងជាប់កុងត្រាផ្សាយពាណិជ្ជកម្មឲ្យ Nike ដោយក្នុងមួយឆ្នាំៗគាត់ទទួលបាន ១៣លានដុល្លារ នេះមិនទាន់គិតប្រាក់ខែ និងប្រាក់ឈ្នួលរបស់គាត់ផង។ ចំនែកឯ Messi វិញ គាត់រកប្រាក់ចំនូលសរុប បានរហូតទៅដល់ ៨១.៤លានដុល្លារក្នុងមួយឆ្នាំ ដែលតាមពីក្រោយដៃគូរបស់គាត់ Ronaldo ៨៨លានដុល្លារក្នុងមួយឆ្នាំ។

ដូច្នេះបើចង់ដឹងថា អត្តពលិកណាខ្លះដែលមានឈ្មោះក្នុងបញ្ជី ហើយពួកគេរកចំនូលបានប៉ុន្មាននោះ មកទស្សនាទាំងអស់គ្នានូវចំណាត់ ទាំង១០ ដែលមានរាយឈ្មោះដូចខាងក្រោមនេះ៖

1. Cristiano Ronaldo – (បាល់ទាត់) ៨៨លានដុល្លារ

2. Lionel Messi – (បាល់ទាត់) ៨១.៤លានដុល្លារ

3. LeBron James – (បាល់បោះ) ៧៧.២លានដុល្លារ

4. Roger Federer – (តេន្នីស) ៦៧.៨លានដុល្លារ

5. Kevin Durant – (បាល់បោះ) ៥៦.២លានដុល្លារ

6. Novak Djokovic – (តេន្នីស) ៥៥.៨លានដុល្លារ

7. Cam Newton – (បាល់អោប) ៥៣.១លានដុល្លារ

8. Phil Mickelson – (វាយកូនបាល់) ៥២.៩លានដុល្លារ

9. Jordan Spieth – (វាយកូនបាល់) ៥២.៨លានដុល្លារ

10. Kobe Bryant – (បាល់បោះ) ៥០លានដុល្លារ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Ronaldo និង Messi ជាប់ឈ្មោះ ជាអត្តពលិក ដែលរកប្រាក់ចំនូល បានច្រើនជាងគេ លើពិភពលោក

Ronaldo និង Messi ជាប់ឈ្មោះ ជាអត្តពលិក ដែលរកប្រាក់ចំនូល បានច្រើនជាងគេ លើពិភពលោក