អ្នកគាំទ្រ​ក្រុម​ EXO បារម្ភ​ពេល​ឃើញ​ស្នាម​​ទំពែកសក់​​​​របស់​សមាជិក​​ម្នាក់​

​​​​អ្នកគាំទ្រ​របស់​ក្រុម​ចម្រៀង​កូរ៉េ​ EXO ​ជា​ច្រើន​នាក់​ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​សមាជិក​​ឈ្មោះ​ Chanyeol ក្រោយ​ពី​ឃើញ​ស្នាម​ទំពែក​នៅ​ចំ​កណ្ដាល​ក្បាល​របស់​គេ។

 

អ្នកគាំទ្រ​ក្រុម​ EXO បារម្ភ​ពេល​ឃើញ​ស្នាម​​ទំពែកសក់​​​​របស់​សមាជិក​​ម្នាក់​

 

ស្នាម​ទំពែក​នេះ​ត្រូវ​បាន​​ក្រុម​អ្នក​គាំទ្រ​​ប្រទះ​ឃើញ​​ពេល​ដែល​ Chanyeol អោន​គោរព​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​កម្មវិធី​​សន្និសីទ​កាសែត​​ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៨​ ខែ​មិថុនា។ ដោយ​ឡែក​រូបភាព​មួយ​សន្លឹក​ផ្សេង​ទៀត​ថត​ដោយ​គាំទ្រ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្នាម​ទំពែក​នោះ​ពេល​ដែល​មើល​ពី​ក្រោយ។

 

អ្នកគាំទ្រ​ក្រុម​ EXO បារម្ភ​ពេល​ឃើញ​ស្នាម​​ទំពែកសក់​​​​របស់​សមាជិក​​ម្នាក់​

 

អ្នក​គាំទ្រ​​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ដោយ​សារ​ ការ​ប្ដូរ​ពណ៌​សក់​ញឹក​ញាប់​ និង​ ​ស្រ្តេស​នឹង​ការងារ​សិល្បៈ​ខ្លាំង​ពេក​ ទើប​ធ្វើ​ឲ្យ​ Chanyeol ជួប​បញ្ហា​ទំពែក​សក់​​ទាំង​វ័យ​ក្មេង​បែប​នេះ៕​​​​​​​​​

 

ចុច​អាន៖ MV កូរ៉េ​​ថ្មី​ទាំង​៥​បទ​​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Soompi,Allkpop​​​​​​​​​​