រឿង​អ្នកមានអំណាច​ចាក់ដី​លុប​អាង​ស្តុក​ទឹក​ក្នុង​ក្រុង​សិរីសោភ័ណ មានការ​ឃុបឃិត​ពី​មន្ត្រី​ពុករលួយ​

បន្ទាប់ពី​លោក សួន បវរ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក គោ​ស៊ុំ សារឿ​ត រួចមក បញ្ហា​ប្រឈម​ផ្សេងៗ​ដូចជា ករណី​អ្នកមានអំណាច​ចាក់ដី​លុប​អាង​ស្តុក​ទឹកជា​ដើម មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ​។ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ហាមឃាត់​បទល្មើស​ចាក់ដី​លុប​អាង​ស្តុក​ទឹក​មួយកន្លែង​នៅ​ចំណុច​ស្ពាន​ទី​១​ផ្នែក​ខាងលើ​ស្ពាន និង​នៅ​ជិត​ខាងជើង​កំណាត់​ផ្លុ​វ​ជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ បញ្ហា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​មានការ​វាយតម្លៃថា ការដែល​អ្នកមានអំណាច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ និង​មន្ត្រី​ខិលខូច​។

ប្រភពពី​មន្ត្រីរាជការ​សាលាខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការចុះ​ទប់ស្កាត់​និង​ហាមឃាត់​បទល្មើស​ចាក់ដី​លុប​អាង​ស្តុក​ទឹក​ស្ពាន​ទី​១ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ គឺ​បន្ទាប់ពី​កើតមាន​សកម្មភាព​ចាក់ដី​រំលោភ​យក​ដីស្ទឹង​ម្កាក់ ផ្នែក​ខាងលើ​និង​ខាងក្រោម​ស្ពាន​ទី​២​ចំណុច​បឹង​ឈូក ក្រុង​សិរីសោភ័ណ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ទប់ស្កាត់​តែ​បទល្មើស​ចាក់ដី​លុប​អាង​ស្តុក​ទឹក​នៅ​ចំណុច​ស្ពាន​ទី​១​ប៉ុណ្ណោះ ចំណែក​ករណី​នៅ​មាត់​ស្ទឹង​ម្កាក់​ស្ពាន​ទី​២​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ទប់ស្កាត់​ឡើយ​។

មន្ត្រីរាជការ​នៃ​សាលាខេត្ត​បន្ទាយមានជ័យ ដែល​ចូលរួម​ក្នុងការ​ទប់ស្កាត់​បទល្មើស​ចាក់ដី​លុប​អាង​ស្តុក​ទឹក​ស្ពាន​ទី​១​ក្នុងភូមិ​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ មន្ត្រី​អាជ្ញាធរ​សង្កាត់​កំពង់ស្វាយ និង​មន្ត្រី​មន្ទីរ​ធនធានទឹក បាន​ឆ្លើយ​ដាក់គ្នា​ពី​រឿង​អ្នកមានអំណាច​ចាក់ដី​លុង​អាង​ស្តុក​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្នា​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ទេនោះ គឺ​អ្នកមានអំណាច មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ភ្លាមៗ មិនមែន​រយៈពេល​ជាង​១​សប្ដាហ៍​ទើប​ចាត់វិធានការ​បង្ក្រាប​បែបនេះ​ទេ​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​និង​មន្ត្រី​ខិលខូច​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​អ្នកមានអំណាច​ចាក់ដី​លុប​អាង​ស្តុក​ទឹក​នៅ​ចំណុច​ស្ពាន​ទី​១​ជាបន្ទាន់ ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​និង​មន្ត្រី​ខិលខូច​ដទៃទៀត កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​៕

13401193_126402031114099_1547576092_nលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ2-Copy 1-354