រៀប​ការ​បាន​៣​ថ្ងៃ កូន​កំលោះ​ស្លុត​ចិត្ត ក្រោយ​ដឹង​ថា កូន​ក្រមុំ​ថ្មី​ថ្មោង គឺ​ជា​មនុស្ស​ប្រុស

(ចិន)៖ ពិតជាមិនគួរឲ្យជឿទេថា វិចិត្រករម្នាក់បានបន្លំខ្លួន ជាមនុស្សស្រី ដើម្បីធ្វើឲ្យបុរសម្នាក់លង់ជឿ ព្រមរៀបការជាមួយដោយកុហកថា ខ្លួនកំពុងមានផ្ទៃពោះ។ កូនកំលោះឈ្មោះ Wang រស់នៅខេត្ត Henan ប្រទេសចិន បាននិយាយថា គាត់ពិតជាសប្បាយចិត្តណាស់ ពេលដឹងថាមិត្តស្រីប្រាប់ថា នាងមានកូនហើយខ្លួន កំពុងនឹងក្លាយជាឪពុកគេម្នាក់ ទើបសម្រេចចិត្តសុំមិត្តស្រីរៀបការ ហើយនាងក៏ឆ្លើយយល់ព្រម។

គូស្នេហ៍ទាំងពីរស្គាល់គ្នា តាមរយៈអនឡាញហើយក៏ស្រឡាញ់គ្នារហូត ដល់សម្រេចចិត្តរៀបការ ប៉ុន្តែអ្វីដែលស្មានមិនដល់ គឺបីថ្ងៃក្រោយពីរៀបការ កូនក្រមុំក៏បាត់ខ្លួន ហើយនាងបានយកប្រាក់ និងវត្ថុមានតម្លៃជាច្រើន ទៅជាមួយផងដែរ។ កូនកំលោះថ្មោងថ្មី បានទូរស័ព្ទរាយការណ៍ ទៅប៉ូលិសពី រឿងនេះ ហើយបានរៀបរាប់គ្រប់សកម្មភាព ដែលគេបានស្គាល់មិត្តស្រី តាមអនឡាញរហូតដល់រៀបការនឹងគ្នា។

ចំណែកប៉ូលិស ក៏ធ្វើជាទាក់ទងនារីនោះ តាមអនឡាញដូចគ្នា ហើយល្បួងឲ្យមកកាន់កន្លែងមួយ តែនាងស្លៀកពាក់ជាប្រុស និងមានឈ្មោះថា Miao Songtao អាយុ២៧ឆ្នាំ ដែលសមត្ថកិច្ចនិយាយថា តាមពិតប្រពន្ធរបស់ Wang ជាប្រុសសោះ។ Miao សារភាពថា រយៈពេលជាងមួយឆ្នាំមកនេះ គេធ្លាប់ទាក់ទងជាមួយបុរស ១១ នាក់ ហើយក៏ទទួលបានលុយ ពីពួកគេច្រើនដែរ។

ចំណែក Wang ដែលដឹងថា ប្រពន្ធដែលទើបរៀបការថ្មោងថ្មី ប្រែក្លាយជាប្រុសមិនមែនជាមនុស្សស្រី មានផ្ទៃពោះបែបនេះ មានអារម្មណ៍តក់ស្លុតក្នុងចិត្ត មិនស្ទើរឡើយ។ រីឯ Miao ត្រូវចាប់ខ្លួនពីបទចោរ កម្ម បន្ទាប់ពីប៉ូលិសរកឃើញថា គេលួចប្រាក់និងវត្ថុមានតម្លៃយ៉ាងច្រើន ក្រោយពីបន្លំរៀបការ ជាមួយ Wang រួច៕

ប្រភព៖ khmertalking

  • រៀប​ការ​បាន​៣​ថ្ងៃ កូន​កំលោះ​ស្លុត​ចិត្ត ក្រោយ​ដឹង​ថា កូន​ក្រមុំ​ថ្មី​ថ្មោង គឺ​ជា​មនុស្ស​ប្រុស已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:កំសាន្ត
Tags: