នារី​វ័យ​ក្មេង​ម្នាក់​សម្លាប់​ខ្លួន​ភ្លាម​ៗ​ក្រោយ​​វីដេអូ​អាក្រាត​​​​ត្រូវ​បាន​គេ​បង្ហោះ​ចូល​អ៊ីនធឺណិត

បើយោងតាមការចុះផ្សាយរបស់ កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា នារីវ័យក្មេងអាយុ ១៥ ឆ្នាំម្នាក់ដែលមានឈ្មោះថា Tovonna Holton បានសម្លាប់ខ្លួនភ្លាមៗ គឺត្រឹមតែមួយម៉ោងប៉ុណ្ណោះក្រោយវីដេអូអាក្រាតរបស់នាងត្រូវបានគេបង្ហោះចូលទៅក្នុង អ៊ីនធឺណិត ។

លោកស្រី Levon Holton-Teamer ដែលជាម្ដាយរបស់ជនរងគ្រោះបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ” មួយម៉ោងមុនកូនស្រីរបស់គាត់បានសម្លាប់ខ្លួន នាងបាននិយាយទូរសព្ទជាមួយនឹងមិត្តភ័ក្ដិរបស់នាង ដែលការសន្ទនាមានពាក់ព័ន្ធទៅនឹងរូបថត និងវីដេអូអាក្រាត ដែលមិត្តភក្តិរបស់នាងបានថតនាងដោយគ្មានការអនុញ្ញាត” ។ លោកស្រីបានបន្តទៀតថា “បន្ទាប់ពីនាងនិយាយទូរសព្ទចប់គាត់ក៏បានចូលទៅសួរថាមានរឿងអ្វី នាងបានឆ្លើយថា នាងជំពាក់ពួកគេ” ។

រូបថតនារីរងគ្រោះមុនពេលស្លាប់
រូបថតនារីរងគ្រោះមុនពេលស្លាប់
លោកស្រី Levon Holton-Teamer

តាមរយៈរបាយការណ៍របស់ ប៉ូលិស បានឲ្យដឹងថា នារីរងគ្រោះបានសម្លាប់ខ្លួនដោយប្រើប្រាស់កាំភ្លើងនៅក្នុងបន្ទប់ទឹក ដោយកាំភ្លើងនោះត្រូវបាននាងលួចយកចេញពីកាបូបរបស់ម្ដាយនាង៕

ទស្សនាវីដេអូ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • នារី​វ័យ​ក្មេង​ម្នាក់​សម្លាប់​ខ្លួន​ភ្លាម​ៗ​ក្រោយ​​វីដេអូ​អាក្រាត​​​​ត្រូវ​បាន​គេ​បង្ហោះ​ចូល​អ៊ីនធឺណិត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ចំនេះដឹង
Tags: