ផ្សំ​ទឹក​ត្របែក​ត្រូវ​តាម​ក្បួនខ្នាត​ជួយ​ឱ្យមាន​រាង​ស្អាត រក្សា​វ័យក្មេង​បានយូរ​និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​

​    ​* គ្រឿងផ្សំ​
​    ​១. ត្របែក ២ ទៅ ៣ ផ្លែ​
​    ​២. ទឹកឃ្មុំ​កន្លះ ១៤០ មិ​ល្លី​លីត្រ​
​    ​៣. អំបិល ២ ស្លាបព្រា​កាហ្វេ​
​    ​៤. ទឹក​ពុះ ៤ កែវ​

​    ​* វិធី​ធ្វើ​
​    ​យក​ត្របែក​ទៅ​លាង​ទឹក បន្ទាប់មក​កាត់​វា​ជា​ដុំ​តូចៗ​។ ដាំទឹក ៤ កែវ​ឱ្យ​ពុះ​។ រំលែក​ទឹក ២ កែវ​សម្រាប់​ត្រាំ​ត្របែក និង ពីរ​កែវ​ទៀត​សម្រាប់​ដាក់​អំបិល និង​ទឹកឃ្មុំ​លាយ​ចូលគ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​ទុកចោល​មួយសន្ទុះ​។ រួច​យក​កែវ​ទាំង​បួន​ចាក់​ចូលគ្នា​តែមួយ​ដោយ​ត្រង​នឹង​ក្រណាត់ រួច​ច្របាច់​ត្របែក​នោះ​យកតែ​ទឹក​ប៉ុណ្ណោះ​។ ដូច្នេះ​បាន​ទឹក​៤ កែវ​ចុង​ក្រោយនេះ​ជាការ​ស្រេច រួច​យកទៅ​ក្លាសេ​ទុក​ផឹក​បួន​ដង​ក្នុង​មួយថ្ងៃ​។ ផឹក​រាល់ថ្ងៃ​ដើម្បី​ទទួលបាន​រាង​ស្អាត រក្សា​វ័យក្មេង​បានយូរ​និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​៕

  • ផ្សំ​ទឹក​ត្របែក​ត្រូវ​តាម​ក្បួនខ្នាត​ជួយ​ឱ្យមាន​រាង​ស្អាត រក្សា​វ័យក្មេង​បានយូរ​និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព