ផ្លែឈើ​នេះ​គឺជា​ប្រភព​នៃ​ថ្នាំ​ផ្សះ​ជំនួស​ឱ្យ​ថ្នាំពេទ្យ មាន​ប្រសិទ្ធ​ភាពដូចគ្នា និង​គ្មាន​ផលប៉ះពាល់​!

​    ​ផ្លែ​ប៉ោម​បៃតង​គឺជា​ប្រភព​សម្បូរ​ជាតិ​រ៉ែ​ដូចជា​កាល់ស្យូម ប៉ូ​តា​ស្យូ​ម ផូស្វ័រ ស្យូ​ដ្យូ​ម ជាតិ​ដែក និង​វីតាមីន B, C, E, PP និង​អាស៊ីត​ហ្វូ​លិ​ក​។ ប្រសិនបើ​អ្នក​ប្រើ​វា​ជា​ផលិតផល​សម្រស់ វា​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​ក្មេង​ជាង​វ័យ​និង​ទន់​ល្មឿយ​។​

​    ​ផ្លែ​ប៉ោម​បៃតង​អាច​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដោយ​ជោគជ័យ​ដោយសារតែ​សារធាតុ Flavonoid Polyphenols​។ ផ្លែឈើ​នេះ​គឺ​ក្លាយជា​ថ្នាំ​ផ្សះ​ពូកែ​មួយ​ដោយសារតែ​សារធាតុ​នេះ​។​

​    ​អ្នកស្រាវជ្រាវ​តាំ​ពី​ជំនាន់​ឆ្នាំ ១៩៧៩ រហូតមកទល់​បច្ចុប្បន្ន​បាន​សិក្សា​របប​អាហារ​ដែល​រួមមាន​ផ្លែ​ប៉ោម និង​បាន​ថ្លឹងថ្លែង​មុខងារ​នៃ​សួត​បុរស ២.៥០០​នាក់ អាយុ​ចន្លោះ ៤៥ ឆ្នាំ​និង ៥៩​ឆ្នាំ រស់នៅក្នុង​ប្រទេស​វែ​ល​។​

​    ​បន្ទាប់ពី ៥ ឆ្នាំ​ពួកគេ​បានធ្វើការ​ប្រៀបធៀប​ការវាស់វែង​សមត្ថភាព​ដកដង្ហើម​ពួកគេ​នីមួយៗ និង​បាន​រកឃើញ​ផល​វិជ្ជមាន​មួយ​នៃ​អ្នក​ដែល​ទទួលទាន​ផ្លែ​ប៉ោម​បៃតង​រៀងរាល់​សប្តាហ៍​ចំពោះ​មនុស្ស​វ័យ​កណ្តាល​។​

​    ​មនុស្ស​តិចតួច​ណាស់ដែ​ល​ដឹង​អំពី​សារៈប្រយោជន៍​របស់​ផ្លែឈើ​ដ៏​អស្ចារ្យ​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ជួយ​ជំរុញ​ដល់​បេះដូង​និង​លំហូរ​ឈាម និង​ពង្រឹង​សរសៃឈាម​ទៀតផង​។​

​    ​អ្នក​គួរតែ​ទទួលទាន​វា​មួយថ្ងៃ​មួយ​ផ្លែ​ក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕