Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

លោក Diego Maradona និង Pele ស្ដេច​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​ពី​អតីតកាល​បាន​ជួប​គ្នា​ដោយ​កម្រ​ ក្នុង​ទីក្រុង ប៉ារីស ១ថ្ងៃមុន​យុទ្ធនាការ​អឺរ៉ូ​ចាប់​ផ្តើម​។

 Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីសលោក Maradona (ឆ្វេង) និងលោក Pele (ស្តាំ)

 

ជំនួប​ខាងលើ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​ខ្នាត​តូច​មួយ (៥ទល់៥) ដែល​មាន ការ​ចូលរួម​ពី​អតីត​កីឡាករ​ល្បី​ៗ​ឈ្មោះ​មាន​ដូចជា៖ Fernando Hierro, Roberto Baggio, Clarence Seedorf, Bebeto, Dida, David Trezeguet, Marco Materazzi និងHernan Crespo ប៉ុន្តែ​លោក Pele បាន​ត្រឹម​ឈរ​មើល​ប៉ុណ្ណោះ ដោយសារ​ទើប​វះកាត់​ត្រគាក​ហើយ។

 

Pele បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា៖”ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​របស់​ខ្ញុំ Maradona សម្រាប់​ឱកាស​ថ្ងៃនេះ និង​អរគុណ​ដល់​កីឡាករ​ទាំងអស់។ ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​សន្តិភាព។”

 

ទាំង Pele និង Maradona ត្រូវ​គេ​ទុក​ថា ជា​អ្នក​មាន​ទេពកោសល្យ​ដាច់​គេ​ផ្នែក​បាល់ទាត់ ដោយ Pele ធ្លាប់​ឈ្នះ World Cup ជាមួយ​ក្រុមជម្រើសជាតិ​ប្រេស៊ីល​៣​ដង ហើយ Maradona ធ្លាប់​ឈ្នះ World Cup ជាមួយ ជម្រើស​ជាតិ​អាហ្សង់ទីន ១ដង៕

 

Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

 

Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

 

Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

 

Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

 

Maradona និង Pele ជួប​គ្នា​នៅ Euro ២០១៦ ក្នុង​ទីក្រុង​ប៉ារីស

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror
រូបថត ផ្តល់សិទ្ធដោយ៖ AFP