គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន

ភ្នំពេញ ​៖ ​រហូតមកដល់​ម៉ោង​១១ ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និង​កំពុង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន ដែល​កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ។

លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា របៀបវារៈ​ដែល​ត្រូវ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រួមមាន ទី​១. ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង​ក្រមសីលធម៌​ទាំង​៥ (១.​សម្រាប់​មន្ត្រី បោះឆ្នោត ២.​គណបក្ស​នយោបាយ បេក្ខជន និង​ទីភ្នាក់ងារ​គណបក្ស​នយោបាយ ៣.​អ្នកសង្កេតការណ៍​បោះឆ្នោត ៤.​កង​យោធពល​ខេមរភូមិន្ទ កង​នគរបាល​ជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ៥.​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត)។ ទី​២. ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង​គំរូ​ទម្រង់​សម្ភារៈ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៦ ទី​៣. ពិនិត្យ និង​សម្រេច​លើ​ខ្លឹមសារ​បដា​ចំនួន​០២​ប្រភេទ​(១. អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​២.​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​) និង​ទី​៤. បញ្ហា​ផ្សេងៗ៕