ប្រពន្ធ​លួច​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​ជាមួយ​ប្រុស​ផ្សេង ប្តី​តាម​ទាន់​

Videos


រឿងរ៉ាវស្នេហ៍ត្រីកោណរបស់ស្ត្រីម្នាក់ត្រូវបានប្តីតាមទាន់នៅពេលកំពុងនាំប្រុសស្នេហ៍ឡើងឋានសួគ៌នៅផ្ទះសំណាក់មួយ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ ។

ប្រពន្ធ​លួច​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​ជាមួយ​ប្រុស​ផ្សេង ប្តី​តាម​ទាន់​

ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ គីម ឡាយ អាយុ ៤២ ឆ្នាំ ជាជនជាតិវៀតណាម បាននាំសាហាយរបស់នាងជាអ្នករើសអេតចាយឈ្មោះ ជឿន ថានភុង អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាមដូចគ្នា ទៅឡើងផ្ទះសំណាក់សំណាងថ្មី បន្ទប់លេខ ១០៥ ជាន់ទី ១ ។ ចំណែកបុរសជាប្តីឈ្មោះ លុក ហ៊ី អាយុ ៥១ ឆ្នាំ មុខរបររកស៊ី ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន ។

ប្រពន្ធ​លួច​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​ជាមួយ​ប្រុស​ផ្សេង ប្តី​តាម​ទាន់​

មុនពេលកើតហេតុ ស្ត្រីជនជាតិវៀតណាមរូបនោះ និង អ្នករើសអេតចាយម្នាក់បានជិះម៉ូតូឌុបគ្នាមក«ផ្ទះសំណាក់សំណាងថ្មី» ហើយក៏បានគ្នាឡើងឋានសួគ៌ទាំងព្រឹក ពេលនោះស្រាប់តែប្តី និង កូនប្រុស ២ នាក់បានតាមមកទាន់ ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិកឲ្យជួយឃាត់ខ្លួនបានទាំង ២ នាក់តែម្តង ។

ប្រពន្ធ​លួច​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​ជាមួយ​ប្រុស​ផ្សេង ប្តី​តាម​ទាន់​

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធ និង សាហាយជនជាតិវៀតណាម ( ទាំង ២ នាក់ ) ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕

                                                              សុថាត់