​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

​​​​ក្រុម​អាជ្ញាធរ​ថៃ​​​​​​​​​បាន​សម្រេច​​ឆ្មក់​ចាប់​​​យក​​សត្វ​​ខ្លា​ទាំង​​អស់​កាល​​សប្ដាហ៍​មុន​ពី​​​​​វត្ត Tiger Temple ​ទៅ​ដាក់​​ក្នុង​​ស្ថានីយ​​សិក្សា​​​​​ស្រាវជ្រាវ​​​សត្វ​ព្រៃ ​នៅ​​ខេត្ត​​រាជបុរី​ ក្រោយ​រក​ឃើញ​​​ស្បែក​ខ្លា​ធំ​មួយ​ក្បាល​ ​​និង​សាកសព​កូន​ខ្លា​​រាប់​សិប​ក្បាល។

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 លោក Siri Wangboonkerd អ្នក​តំណាង​វត្ត Tiger Temple (ខាងឆ្វេង​)

 

​​​​​​​​​ក្រោយ​​​រក​ឃើញ​​​​​​ភស្តុតាង​​ទាំង​នោះ​​​ អាជ្ញាធរ​​បាន​​​ឃាត់​​មនុស្ស​​៥នាក់ ​និង​​សង្ឃ​ ៣អង្គ​ ទាក់​ទង​​នឹង​ការ​រក្សាទុក​​​​សត្វ​ព្រៃ​ជិត​​ផុត​​ពូជ​​​​ដោយ​ខុស​ច្បាប់ ​តែ​​ត្រូវ​​​ដោះ​លែង​​វិញ​​ក្រោយ​សាកសួរ​រួច​។

 

​​ការ​​រក​​ឃើញ​សាកសព​កូន​​ខ្លា​ជាង​ ៤០​ក្បាល​​​​​​ ក្នុង​វត្ត​​​​​ចិញ្ចឹម​​ខ្លា​​​​ទាំង​​អស់ ១៣៧​ក្បាល​នេះ ​បាន​​ធ្វើ​​​សារព័ត៌មាន​​ល្បី​​ៗ​​ជុំ​វិញ​ពិភព​លោក​​​​ចុះ​ផ្សាយ​ព្រោង​ព្រាត​​​ដូច​ជា BBC, CNN ​រួម​ទាំង​សារព័ត៌មាន​​អង់គ្លេស​​ជា​ច្រើន​ទៀត ​ពិសេស​​​​​​​ធ្វើ​​ឲ្យ​​ក្រុម​អ្នក​ស្រលាញ់​សត្វ​ព្រៃ​​​សម្ដែង​​អារម្មណ៍​ភ្ញាក់​ផ្អើល ​និង​សោក​ស្ដាយ​ជា​ខ្លាំង។

 

​​អំឡុង​ពេល​អាជ្ញាធរ​រឹប​អូស​យក​​សត្វ​​ខ្លា​​ទាំង​​អស់ ​ចៅអធិការ​វត្ត​​​បាន​ភៀស​ខ្លួន​​​មួយ​រយៈ​​ ​​រហូត​​កើត​​ជំងឺ​​គាំង​បេះ​​ដូង​​ កាល​ពី​ម្សិលមិញ​ ​ចំ​ពេល​​រៀប​ចំ​ធ្វើ​​សន្និសីទ​​​បក​ស្រាយ​​មួយ​។

 

ចំណែក​​​​​​​នាយកដ្ឋាន​​​​អភិរក្ស​​ឧទ្យាន​ជាតិ​​ ​រុក្ខជាតិ ​និង​សត្វព្រៃ​ថៃ ​​​បាន​ទទូច​​ថា​​ខ្លួន​​មាន​​ភស្តុតាង​​គ្រប់​គ្រាន់​​សម្រាប់​​ប្រឆាំង​​ចៅ​អធិការ​វត្ត ​​និង​បាន​ជំរុញ​​​​ឲ្យ​​អ្នក​ស៊ើប​អង្កេត​​​​តាម​ដាន​​​មើល​​ចំណូល​​របស់​​វត្ត​​នេះ​ ដែល​គេ​ប៉ាន់ប្រមាណ​ថា​​​​រក​បាន​​ជាង ២លាន​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។

 

​​លោក​ Siri Wangbunkerd ​ជា​អតីត​សមាជិក​សភា​ក្រុង​បាងកក​​ និង​ជា​អ្នក​តំណាងឲ្យ​​វត្ត​ខាង​លើ​​ បាន​​​​​ឆ្លើយ​​ប្រាប់​​​សារព័ត៌មាន​​​​ក្នុង​នាម​​​​ជា​​​ចៅ​អធិការ​វត្ត​​លោក​តា Phra Vissuthisaradhera ​ថា​លោក​​បាន​បដិសេធ​​​​ការ​ចោទ​ប្រកាន់​ទាំង​អស់​​​​របស់​​នាយកដ្ឋាន​សត្វ​ព្រៃ​​​​ ប្រឆាំង​នឹង​​ចៅ​អធិការ​វត្ត​ និង​​​វត្ត​​។ ​លោក​អះអាង​ថា ចៅ​អធិការ​​​ ពុំ​បាន​ដឹង​​អ្វី​ទាំង​​អស់​​អំពី​​​​​​​​ស្បែក​ខ្លា ​វត្ថុ​​សក្ដិសិទ្ធិ​​ ​និង​សាកសព​​កូន​​​ខ្លា​ជាង​៤០ក្បាល​។ របស់​ទាំង​នោះ​ ​​​​ត្រូវ​​បាន​បុគ្គលិក​​​​ក្នុង​​វត្ត​​​ម្នាក់​លួច​លាក់​​​បង្កើត​​​ដោយ​សម្ងាត់​​​​ខាង​ក្រោយ​​ខ្នង​​​​​ចៅ​អធិការ​វត្ត។ ​​អ្នក​ពាក់​ព័ន្ធ​​ទាំង​នោះ​ ​​បាន​​លាក់​​សព​កូន​ខ្លា​​​នៅ​បន្ទប់​​ចៅ​អធិការ​វត្ត​​​ ​ព្រោះ​​គាត់​គិត​ថា​​​មន្ត្រី​​អាជ្ញាធរ​​ ​នឹង​មិន​ហ៊ាន​ចូល​​ឆែកឆេរ​​ក្នុង​​​បន្ទប់​នោះ​ឡើយ ដែល​​​ធ្វើ​ឲ្យ​​ចៅ​​អធិការ​​ ហាក់​​ពាក់ព័ន្ធ​សកម្មភាព​​​ខុស​ច្បាប់​​នេះ​​ទៅ​វិញ។

ប្រភព​​ដដែល​​បន្ត​ថា ​កូន​ខ្លា​​អប់​ក្នុង​ក្រឡ ​ធ្លាប់​ត្រូវ​បាន​គេ​​​​ប្រើ​ប្រាស់​​​​សម្រាប់​សិក្សា​ពិសោធន៍​​បែប​វិទ្យាសាស្ត្រ ហើយ​គេ​ថែម​ទាំង​​ដាក់​បង្ហាញ​​ឲ្យ​សាធារណៈ​ជន​​​មើល​​ក្នុង​សារមន្ទីរ​​​​នៅ​វត្ត​ផង​ដែរ។ ​​​​ពួកគេ​​​​ធ្វើ​មិន​មែន​សម្រាប់​​លក់​ដូរ​អាជីវកម្ម​ឡើយ។ ​គាត់​បន្ថែម​ថា ​​នាយកដ្ឋាន​​សត្វ​ព្រៃ​​​​​ឆ្មក់​ចូល​ចាប់​​ខ្លា​ទាំង​នេះ​ ​​គឺ​ដោយ​សារ​​ទំនាស់​ផលប្រយោជន៍ ​​ដែល​​ឃើញ​វត្ត​​រក​​ចំណូល​បាន​ច្រើន​ប៉ុណ្ណោះ​។ ​

 

​មកទល់​ពេល​នេះ រឿង​ក្ដី​ក្ដាំ​​​​ភាគី​ទាំង​ពីរ​​​ត្រូវ​បាន​​​អ្នក​ស៊ើប​អង្កេត​​​តាម​ដាន​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត៕

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 

​វត្ត​​​ចិញ្ចឹម​​ខ្លា​​នៅ​ថៃ​ ប្រាប់​មូល​ហេតុ​​​​​​​​​​សាក​សព​កូន​ខ្លា​​​​​​​​ដាក់​​​ត្រាំ​​​ក្នុង​​ក្រឡ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Nation​​​​​​​​​​​​