តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ថែ​សុខភាព​ដូចម្តេច​?

នៅពេលដែលអ្នកមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយមានផ្ទៃពោះ អ្នកអាចនឹងមានអារម្មណ៍មិនស្រួលពេញខ្លួន។ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនដែលអាចជួយអ្នកបាន។ តើមានអ្វីខ្លះទៅ?

លើកជើងទាំងពីរឡើង
ប្រសិនជាអ្នកមានពេល អ្នកអាចលើកជើងអ្នកឡើងដាក់លើរបស់មួយបាន នោះវានឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍រាងធូរ។

ហាត់ប្រាណ
នៅពេលដែលអ្នកកំពុងធ្វើការ អ្នកអាចធ្វើចលនាស្មារនិងម្រាមជើងអ្នកបានដើម្បីឲ្យឈាមដើរបានស្រួល។

បន្ទន់ជង្គង់
ប្រសិនជាអ្នកចង់ឱនចុះយកអ្វីមួយ អ្នកគួរតែបន្ទន់ជង្គង់ចុះ ទើបយក ដើម្បីអាចវឹកហាត់ចលនានៅពេលដែលអ្នកបង្កើតកូនត្រូវតែប្រើ។

អាហារ
អ្នកអាចនាំយកនំចំណីមួយចំនួនតាមខ្លួនបានដើម្បីអាចញ៉ាំបានពេលដែលអ្នកឃ្លានហើយអ្នកក៏អាចញ៉ាំទឹកដោះគោមួយកែវជាមួយនំដែរ នោះវានឹងជួយបំបាត់អាការៈចង់ក្អួតរបស់អ្នកបាន។

ធ្វើការងារស្រាលៗ
អ្នកមិនត្រូវធ្វើការងារ ផ្ទះដែលធ្ងន់ៗនោះទេ ត្រូវតែធ្វើស្រាលៗ ទៅបានហើយ។

តមមាត់
អ្នកម្តាយដែលមានអាយុ រាងច្រើនហើយមានផ្ទៃពោះ ងាយធាត់ណាស់ ដូចនេះអ្នកគួរតែកាត់បន្ថយ កុំពិសារអាហារដែល មានស្ករច្រើនឲ្យសោះ ៕

ប្រភព៖ iknow

  • តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ថែ​សុខភាព​ដូចម្តេច​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: