ដូនជីមួយក្រុមដោះលែងសត្វពស់ជាង ៩០០ ក្បាល​ចូល​​ទៅ​​ក្នុងព្រៃ ប៉ុន្តែទទួលរងការរិះគន់យ៉ាងខ្លាំងព្រោះតែ …

ចិន ៖ ក្រុមដូនជីមួយក្រុមដែលត្រូវបានគេជឿជាក់ថាជាអ្នកដែលបានដោះលែងសត្វពស់ជាង ៩០០ ក្បាលឲ្យមានស៊េរីភាពចូលទៅក្នុងព្រៃក្នុងន័យ សាងបុណ្យកុសល ក៏ដូចជាលាងបាបកម្មរបស់ខ្លួន ប៉ុន្តែបែរជាត្រូវបានមនុស្សជាច្រើនរិះគន់ព្រោះតែទង្វើមួយនេះ។

ការដោះលែងសត្វព្រៃឲ្យមានសេរីភាពនៅក្នុងព្រៃពិតជារឿងមួយដ៏ល្អ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនរិះគន់ទៅនឹងទង្វើរបស់ដូនជីទាំងនោះគឺដោយសារតែដូនជីទាំងនោះបានដោះលែងសត្វពស់ទាំងនោះចូលទៅក្នុងព្រៃដែលនៅជិតភូមិរបស់អ្នកស្រុករស់នៅ។ ក្រោយការដោះលែងពស់ជាច្រើនក្បាលបានវាទៅកាន់ភូមិមួយនៅក្បែរនោះ (ខាងក្រៅទីក្រុង Dujiangyan ប្រទេសចិន) ដែលធ្វើឲ្យអ្នកភូមិត្រូវតែសម្រេចចិត្តក្នុងការសម្លាប់ពួកវា អស់ជាច្រើនក្បាល ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកភូមិទាំងមូល។

រូបភាពអ្នកភូមិម្នាក់វាយសម្លាប់ពស់ដើម្បីការពារសុវត្ថិភាពគ្រួសាររបស់គាត់

តាមសម្ដីរបស់អ្នកភូមិម្នាក់បានប្រាប់ឲ្យដឹងថា “ក្រោយទទួលដំណឹងថាមានការដោះលែងសត្វពស់បានមួយសប្ដាហ៍ ជារៀងរាល់យប់ គាត់ត្រូវតែងតែដើរនៅជុំវិញផ្ទះរបស់គាត់ ១ ម៉ោងម្ដងដើម្បីឲ្យប្រាកដថាគ្មានពស់មកយាយីគ្រួសារគាត់នោះទេ”។

អ្នកជំនាញបានឲ្យដឹងថា ទង្វើបែបនេះគឺជារឿងខុសច្បាប់ ដោយសារវាបានធ្វើឲ្យប៉ះពាល់ទៅដល់តុល្យភាពអេកូឡូស៊ី។ បើសិនជាពួកគាត់ (ក្រុមដូនជី) ចង់ដោះលែងសត្វពស់ទាំងនោះគឺគួរតែដោះលែងទៅក្នុងព្រៃអភិរក្ស ព្រៃដែលនៅដាច់ឆ្ងាយពីភូមិ ឬ ក៏អាចផ្ដល់សត្វពស់ទាំងនោះទៅឲ្យក្រុមអភិរក្សសត្វព្រៃក៏បាន៕

ប្រភព ៖

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • ដូនជីមួយក្រុមដោះលែងសត្វពស់ជាង ៩០០ ក្បាល​ចូល​​ទៅ​​ក្នុងព្រៃ ប៉ុន្តែទទួលរងការរិះគន់យ៉ាងខ្លាំងព្រោះតែ …已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ចំនេះដឹង
Tags: