ករណី​​គ្រឿងញៀន​​​កើត​ច្រើន​ណាស់​

ខេត្តស្ទឹងត្រែង​ ៖ ​ជន​សង្ស័យ​​​២នាក់​ ត្រូវ​​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់​​​​​បញ្ជូនទៅ​​ពន្ធនា​គារ​ កាល​ពី​​ថ្ងៃ​ទី​១០ ​មិថុនា​ ២០១៦ ​នេះ​ ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន ​កាលពី​ថ្ងៃ​ទី​៩​ ​មិថុនា​ ២០១៦ ​ស្ថិត​ក្នុង​​ភូមិ​ណា​​​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ​។

​​ជនសង្ស័យ​ទាំង២​​នាក់ ជាក់ស្តែ​ង​​គឺ​មាន​ទាំង​វត្ថុ​តាង​ជាប់​ខ្លួន​ និង​បាន​ឆ្លើយ​សារភាព​នៃ​ទោស​កំហុស​របស់​ខ្លួន​ ​។ ជនសង្ស័យ​ទាំង​២​នាក់​ ​​ម្នាក់​ឈ្មោះម៉ី បូ​​ឡាំ អាយុ​៦៧​ឆ្នាំ ​ជា​មេ​ភូមិ​រស់នៅ​ភូមិ​ប៉ាក់កា​ឡាន់ ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​ ​និង​ម្នាក់​ទៀត​​​​ឈ្មោះអ៊ិ​ន ស៊ា​ន​ម៉ា​លី ​អាយុ​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​ ។​

មន្ត្រី​ដដែល​បន្ត​ថា ​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ នៅ​មិន​ទាន់​បាន​ធ្វើការ​ថ្លឹង​រក​ទម្ងន់​ពិត​នៅឡើយ​ទេ​ ដោយសារ​នៅ​រសៀល​ថ្ងៃ​ទី​៩​ ​ចរន្ត​អគ្គិស​នី​ដាច់​ស្ទើ​រ​គ្រប់កន្លែង​ ព្រោះតែ​មេឃ​ធ្លាក់​ភ្លៀង​ និង​ខ្យល់​ខ្លាំង ត្រូវ​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ​នេះ ​ទើប​អនុវត្ត​បន្ត​ គឺ​មាន​ថ្នាំ​ញៀន​​ប្រភេទ​​មេ​តំ​ហ្វេ​​តា​មីន ​ដែល​គេ​​និយម​ហៅ​​ភាគច្រើន (​ម៉ា​​ទឹក​កក​)​ នៅ​ក្នុង​កញ្ចប់​តែ​ពណ៌​បៃតង​ឡាវ​ ជិត​១កញ្ចប់​ធំ ​​​មាន​ទម្ងន់​២៤៨,៩​ក្រាម​ ។