អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !

Videos


ថ្មីៗនេះ អតីតពិធីការិនីសម្បូររឿងអាស្រូវ សាសា បានចេញមុខឌឺដង ផ្លែផ្កាចំពោះតារាចម្រៀង ម៉េង កែវពេជ្ជតា ជាលើកទីពីរ ក្រោយពី ម៉េង កែវពេជ្ជតា បានអះអាងថាមានអ្នករំខានគម្រាមនិង Fake Account រូបនាង ។ តោះអានទាំងអស់គ្នាតើ សាសា ផ្លែផ្កាអ្វីខ្លះដល់ ម៉េង កែវពេជ្ជតា? ប៉ុន្មានម៉ោងមុននេះ សាសា បានបង្ហោះសារដែលមានអត្ថន័យថាក្នុងន័យផ្លែផ្កាដល់តារាចម្រៀងម៉េង កែវពេជ្ជតា បើទោះបីនាងមិនបាននិយាយចំឈ្មោះក្តី។

សារនោះមានអត្ថន័យថា «ទើបតែបានអានពត៌មាន ដែលអ្នកល្បីអ្នកមានមុខមានមាត់ក្នុងសង្គមកំពុងភ័យរឿងគេគម្រាមដោយ Fake Account ចង់ប្រាប់ថា ចរិកញ៉ុមបើជេរគឺជេរចំមុខមិនចេះលបខាំទេ មិនបាច់ទាមទារចំណាប់អារម្មណ៍ទេបើយើងល្អកុំខ្លាចលឺនៅ អ្នកខ្ពង់ខ្ពស់ ? ញ៉ុមរវល់ការងាររកស៊ីរបស់ញ៉ុម ញ៉ុមមិនយកការងារមានតម្លៃរបស់ញ៉ុមទៅចាយជាមួយអ្នក ខ្ពង់ខ្ពស់ទេ ខ្លាចអ្នកខ្ពង់ខ្ពស់ជេរញ៉ុមដូចជេរម្តាយក្មេកដែលគាត់ចាស់ហើយកាន់សីលប្រាំបីទៀតនោះណា!! គិតៗទៅអ្នកល្បីខ្ពង់ខ្ពស់ មិនត្រឹមពូកែច្រៀងទេពូកែសុភាសិតហើយថែមទាំងពូកែជេរដែរតាសពូកែជាង ទិនហ្វីទៀត!» ។

អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !

សាសា បង្ហោះសារនេះឡើងក្រោយពេល ម៉េង កែវពេជ្ជតា បានសរសេរសារជាបន្ត បន្ទាប់ ថាអ្នកនាងមិនបានសម្រាកគ្រប់គ្រាន់ដោយសារមានមនុស្សគំរាមធ្វើបាបរាងកាយជេរប្រមាថនិង បានលួច យករូបលើProfile នាងទៅបន្លំជា Profile គេ… ។ រហូតមកដល់ពេលនេះគេមិនទាន់ឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា តបតជាមួយ សាសា ឡើយ ។ គួរបញ្ជាក់ថា សាសា ចាប់ផ្តើមរិៈគន់ ម៉េងកែវពេជ្ជតា ក្រោយពីតារាចម្រៀងរូបនេះបញ្ចេញមតិកែលម្អ ដល់តារាសិចសីុដើមទ្រូងធំ ដេនី ក្វាន់ ៕ ចេនី

អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !
អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !
អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !
អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !
អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !
អតីត​ពិធី​ការិនី សា​សា ឌឺដង​ដាក់ ម៉េង កែវពេជ្ជតា ទៀតហើយ !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត