Real ​​គ្រោង​ដេញ​ថ្លៃ​យក​ Pogba ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

ក្លឹប​ស្ដេច​ស Real Madrid ​គ្រោង​នឹង​ចំណាយ​លុយ​ធំ ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ឆ្នើម​​ Paul Pogba ​របស់​ក្លឹប​ Juventus ​ក្នុង​តម្លៃ​​បំបែក​កំណត់ត្រា​​ថ្លៃ​បំផុត​លើ​ពិភពលោក​ ៩៥​លាន​ផោន​ (ជាង​១៣៧​លាន​ដុល្លារ)។

 

Real ​​គ្រោង​ដេញ​ថ្លៃ​យក​ Pogba ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោកPaul Pogba តារា​វ័យ​ក្មេង​ជម្រើស​ជាតិ​បារាំង

 

​​បើ​តាម​ Sportmail ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ក្លឹប​ស្ដេច​ស​លោក Florentino Perez ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​  Pogba ​យ៉ាង​ខ្លាំង​ ហើយ​លោក​គ្រោង​នឹង​ដេញ​ថ្លៃ​ទិញ​យក​ កីឡាករ​វ័យ​២៣​ឆ្នាំ ដែល​មាន​តម្លៃ​ខ្លួន​៩៥​លាន​ផោន​​រូប​នេះ​ ទៅ​កីឡដ្ឋាន​ Bernabeu ​នៅ​រដូវ​ក្ដៅ​នេះ។

 

Real ​​គ្រោង​ដេញ​ថ្លៃ​យក​ Pogba ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

 

Pogba ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ក្លឹប​​ចាស់​របស់​​គេ​ Manchester United ចង់​បាន​ត្រឡប់​ទៅ​ទឹក​ដី​ Old Trafford ប្រទេស​អង់គ្លេស​វិញ ​ប៉ុន្តែ​​បើ​តាម​​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ ​លោក​ Mino Raiola ​បាន​ឲ្យ​ដឹង​ថា តារា​ឆ្នើម​ជម្រើស​ជាតិ​បារាំង​ ​មិន​ចង់​ត្រឡប់​ទៅ​លេង​នៅ​ Premier League វិញ​ទេ ដោយ​ចង់​លេង​នៅ​ La Liga និង​ចង់​លេង​​ឲ្យ​ក្រុម​​លោក​ Zinedine Zidane។

 

Real ​​គ្រោង​ដេញ​ថ្លៃ​យក​ Pogba ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

Isco (ឈុត​ស)

 

រីឯ​ក្លឹប​ Juventus ក៏​ចង់​បាន​ខ្សែ​បម្រើ​អេស្ប៉ាញ Isco របស់​ Real វិញ​ដែរ។ កីឡាករ​វ័យ​២៤​ឆ្នាំ (Isco) ​បាន​ផ្ទេរ​ពី​ Malaga ទៅ​ Real ក្នុង​តម្លៃ​​១៩​លាន​ផោន​ (ជាង​២៧​លាន​ដុល្លារ) កាល​ឆ្នាំ​២០១៣ ប៉ុន្តែ​ពុំ​សូវ​មាន​ឱកាស​ចូល​លេង​ជម្រើស​ដំបូង​ទេ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ចាស់​ Rafa Benitez ​និង​អ្នក​ចាត់ការ​បច្ចុប្បន្ន​ Zidane។ ដូច្នេះ​​ Real អាច​នឹង​ប្រើ​ប្រាស់​ Isco ដើម្បី​ប្ដូរ​ថែម​លុយ​​ឲ្យ​ Juventus ​យក​ Pogba ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail