អាជ្ញាធរ​អគ្គិសនី ​បាន​បញ្ចុះ​តម្លៃ​​ភ្លើង​ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ស្រុក​ស្ទោង

អាជ្ញាធរ​អគ្គិសនី ​បាន​បញ្ចុះ​តម្លៃ​​ភ្លើង​ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ស្រុក​ស្ទោង

កំពង់ធំ ៖ កាលពី​ពេល​ថ្មី​កន្លង​មក​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្ទោង ជាពិសេស​ឃុំ​កំពង់​ចិន​ត្បូង បាន​ផ្ទុះ​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ ខេត្តកំពង់ធំ ជួយ​សម្រួល​ដោះស្រាយ​ពី​បញ្ហា​តម្លៃ​ភ្លើង​ ដែល​កំពុងតែ​ស្ថិតស្ថេរ​១៥០០​រៀល ខណៈ​ពេល​ដែល​នៅ​ក្នុង​ស្រុក​ស្ទោង​ដូចគ្នា ប៉ែក​ខាងកើត និង​ប៉ែក​ខាងលិច នៃ​ថ្នល់​ជាតិ​លេខ​៦ តម្លៃ​ភ្លើង​បាន​ចុះ​នៅ​ត្រឹម​៨០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង តែ​អ្នក​នៅ​ចំ​កណ្ដាល​ទីរួម​ស្រុក​បែរជា​ភ្លើង​ថ្លៃ​១៥០០​រៀល។

តែ​ក្រោយពី​មានការ​សំណូមពរ​ដ៏​ទទូច​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ទើប​អាជ្ញាធរ​ខេត្តកំពង់ធំ ដែល​ដឹកនាំ​ការប្រជុំ​​ ​ដោយ​ គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ តំណាង​លោក អ៊ុត សំអន អភិ​បាល​ខេត្ត​កំពង់ធំ បាន​ជួយ​សម្រួល​ដល់​អាជ្ញាធរ​អគ្គិសនី​ ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​វត្ត​ព្រះ​នាង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ។​

លោក​ គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្ទោង និង​បាន​ដោះស្រាយ​បញ្ហា​អគ្គិសនី​នៅ​ស្រុក​ស្ទោង ជាមួយ​បងៗ​តំណាង​អាជ្ញាធរ​អគ្គិសនី។ ជា​លទ្ធផល​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ទី​១ អាជ្ញាធរ​អគ្គិសនី បាន​បញ្ចុះ​តម្លៃ​លក់​អគ្គិសនី​នៅ​ស្រុក​ស្ទោង​ពី​១៥០០៛ ក្នុង​១​គីឡូ​មក​នៅ ត្រឹម ១៣០០៛ ដែល​ជា​តម្លៃ​បណ្ដោះអាសន្ន​ចាប់ពី​ខែមិថុនា ​ឆ្នាំ​២០១៦​នេះ​តទៅ ​រហូតដល់​មាន​ប្រភព​ថ្មី ពី EDC​សៀមរាប ទី​២ ប្រាក់​កក់​ភ្ជាប់​ចរន្ត សំណូមពរ​ឲ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អំពី​តារាង​តម្លៃ ដែល​កំណត់​ក្នុង​ច្បាប់ ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ហើយ​មិនអាច​យក​លើស​តម្លៃ​កំណត់​បានទេ ទី​៣ ការ​ដាច់​ភ្លើង​ញឹកញាប់​ដោយ​មូល​ហេតុ​ខ្សែ​បញ្ជូន​រង​មាន​ចម្ងាយ​ឆ្ងាយ​ពេក​អាច​ប៉ះពាល់​មកពី​អាកាសធាតុ កត្តា​ធម្មជាតិ ផល​ប៉ះពាល់​ដើមឈើ សត្វ​ស្លាប និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​តម្រូវ​ឲ្យ​​ប្រជាពលរដ្ឋ​ជួយ​សហការ​សម្អាត ដើម​ឈើ ដែល​នៅ​ក្បែរ​ៗ​នោះ ទី​៤ ករណី​នាឡិកា​ដើរ​លឿន​ខុស​ប្រក្រតី អាច​កុងទ័រ​ខូច ឬ ការប្រើប្រាស់​ច្រើន ឬ​ការ​ត​បណ្ដាញ មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ករណីនេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​តាមរយៈ​ភូមិ-ឃុំ ដើម្បី​ឲ្យ​អ្នកបច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ ឲ្យ​បាន​ត្រឹមត្រូវ។​

ប្រជាពលរដ្ឋ​រីករាយ​សប្បាយចិត្ត ក្រោយពី​មាន​ដំណោះស្រាយ​ដ៏​ល្អ ដែល​ពួកគាត់​អាច​ទទួល​យក​បាន ក្រោម​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្តកំពង់ធំ និង​អាជ្ញាធរ​អគ្គិសនី អាជ្ញាធរ​ក្នុង​ឃុំ​បម្រើ​តាម​ការ​សំណូមពរ សេវា​ករ​ផ្គត់ផ្គង់​អគ្គិសនី និង​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន ​ដើម្បី​បម្រើ​ផល​ប្រយោជន៍ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕​