Justin Bieber ចិត្តសឿងលោតវាយ បុរសមាឌធំម្នាក់ មានអីចុងក្រោយ ត្រូវដួលលើដីខ្លួនឯង (មានវីដេអូ)

បរទេស៖ តារាចម្រៀងវ័យក្មេង ដ៏ល្បីនៅលើពិភពលោក Justin Bieber កន្លងមកធ្លាប់មាន រឿងរ៉ាវអាស្រូវ និងសកម្មភាពមិនទំនងជាច្រើន ពាក់ព័ន្ធនឹងរូបគេ ហើយថ្មីៗនេះដែរ ក៏មានការភ្ញាក់ផ្អើលថ្មីមួយទៀត ក្រោយពីមានការប្រទះឃើញថា Justin ហ៊ានលោតវាយ បុរសម្នាក់ដែលមាន មាឌធំជាងខ្លួនដល់ទៅ២ដង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងដ៏ល្បី Justin Bieber បានកើតមានជម្លោះ ជាមួយនឹងបុរសម្នាក់ នៅឯបរិវេណខាងក្រៅសណ្ឋាគារ Cleveland កាលពីម៉ោង១១យប់ ថ្ងៃពុធមុននេះ ហើយសកម្មភាពមួយចំនួន ទាក់ទងនឹងហេតុការណ៍ មួយនេះក៏ត្រូវបានថតជា វីដេអូផងដែរ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ជម្លោះមួយនេះកើតមានឡើង ក្រោយពីការប្រកួត បាល់បោះក្របខ័ណ្ឌ NBA វគ្គផ្តាច់ព្រ័ត្របានបញ្ចប់ ហើយក្នុងនោះមាន ការលើកឡើងថា បុរសដែលជាគូជម្លោះរបស់ Justin Bieber បាននិយាយអាក្រក់ និងដៀមដាមទៅដល់ តារាចម្រៀងវ័យក្មេងរូបនេះ ទើបធ្វើឲ្យរូបគេទ្រាំមិនបាន ស្ទុះទៅដាល់បុរសនោះ មួយដៃភ្លាមៗតែម្តង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ថ្វីបើតារាចម្រៀង Justin Bieber លោតវាយបុរសម្នាក់នោះបានមុនក៏ដោយ តែដោយសារមាឌ និងកម្លាំងរបស់បុរសនោះ មានលើស Justin ដល់ទៅ២ដង ទើបធ្វើឲ្យគេអាចចាប់ក្របួច Justin បាននិងផ្តួលទៅលើដី ក្រោមការចូលរួមអន្តរាគមន៍ ពីសំណាក់មនុស្សមួយក្រុម នៅក្បែរនោះដែរ។ 

យ៉ាងណាមិញ ជម្លោះវាយតប់មួយនេះ មិនបានឈានដល់ដំណាក់កាល ធ្ងន់ធ្ងរនោះឡើយ។ ម្យ៉ាងវិញទៀត នាព្រឹកបន្ទាប់ Justin ក៏បានបង្ហោះរូបមួយសន្លឹក ចូលក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យមួយឃ្លាថា “គ្មានស្នាមអីបន្តិចនៅលើ មុខរបស់ក្មេងប្រុសដ៏ស្រស់ស្អាតម្នាក់នេះ”៕

តោះទស្សនាវីដេអូ នៃការវាយតប់របស់តារាចម្រៀង Justin Bieber ទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះ ត្រូវបានទស្សនាវដ្តី និងទំព័រកាសែតជាច្រើន ធ្វើការចុះផ្សាយពីរូបគេ ក្រោយពីមានការប្រទះឃើញ ភាពល្អូកល្អឺន និងការដើរលេងជាមួយគ្នា រវាងតារារូបនេះ និងតារាសម្តែងស្រីដ៏ល្បីម្នាក់ទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងដ៏ល្បី Justin Bieber ត្រូវបានគេជឿជាក់ថា កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែងស្រី នៅក្នុងភាពយន្តរឿង “Transformers” គឺនាង Nicola Peltz ក្រោយពីពួកគេទាំង២នាក់ ទៅបរិភោគអាហារពេលល្ងាចរួមគ្នា នៅភោជនីយដ្ឋាន Maestro’s Steakhouse ឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេ

ក្នុងនោះដែរ ក៏មានរបាយការណ៍ជាច្រើន បង្ហាញាថា តារាទាំង២រូបនេះ អាចមានទំនាក់ទំនងនឹងគ្នា មួយរយៈពេលមកហើយ ដោយទើបតែពេលថ្មីៗនេះ ពួកគេធ្វើការបង្ហាញជាសាធារណៈប៉ុណ្ណោះ។

ងាកមកកាន់ តារាចម្រៀង Selena Gomez ដែលគ្រប់គ្នាបានដឹងហើយថា នាងគឺជាអតីតមិត្តស្រី ដ៏ផ្អែមល្ហែមជាមួយនឹង តារាចម្រៀងវ័យ២២ឆ្នាំ ដែលជាម្ចាស់បទ “Sorry” គឺ Justin Bieber នាពេលថ្មីៗនេះ បានលើកឡើងថា នាងកំពុងតែព្យាយាម ស្វែងរកមិត្តប្រុសថ្មីម្នាក់ទៀត បើទោះជាអារម្មណ៍របស់នាង លែងមានទំនុកចិត្តលើ បុរសយ៉ាងណាក្តី ពោលគឺក្រោយពីបែកគ្នាជាមួយ អតីតមិត្តប្រុស ដែលធ្លាប់ស្រលាញ់គ្នា ហើយបែកគ្នា ហើយស្រលាញ់គ្នាវិញ ក្នុងរយៈពេល៥ឆ្នាំ។

ទោះជាយ៉ាងណាក្តី Selena ក៏បានលើកឡើង បន្តទៀតថា “ពេលនេះខ្ញុំមានភាពរីករាយ នៅក្នុងជីវិតរបស់ខ្ញុំហើយ មិនថាជារឿងការងារ ឬក៏រឿងបុគ្គលនោះឡើយ ហើយអ្វីដែលខ្ញុំ កំពុងតែព្យាយាមធ្វើនោះ គឺធ្វើយ៉ាងណាកុំឲ្យស្រមោលខ្មៅ នៃរឿងរ៉ាវអតីត មកគ្របដណ្តប់នៅលើខ្ញុំ បន្តទៀត។ ខ្ញុំនឹងធ្វើខ្លួនឯងឲ្យរឹងម៉ាំ ជាងពេលកន្លងមក”។

គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហាថ្មីរបស់ Justin Bieber បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកគាំទ្រគេផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែគេរំពឹងទុកថា Justin នឹងអាចត្រលប់ទៅត្រូវរ៉ូវគ្នាវិញ ជាមួយនឹង Selena ដោយសារតែរូបគេ បានចេញបទចម្រៀង “Sorry” ដែលអាចមានអត្ថន័យបង្កប់ ទៅដល់ការលួងលោមចំពោះ Selena Gomez៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Justin Bieber ចិត្តសឿងលោតវាយ បុរសមាឌធំម្នាក់ មានអីចុងក្រោយ ត្រូវដួលលើដីខ្លួនឯង (មានវីដេអូ)
រូបភាពរបស់ Justin Bieber ក្នុងអំឡុងពេលមានជម្លោះ

Justin Bieber ចិត្តសឿងលោតវាយ បុរសមាឌធំម្នាក់ មានអីចុងក្រោយ ត្រូវដួលលើដីខ្លួនឯង (មានវីដេអូ)
Justin Bieber ក្រោយពេលបញ្ចប់ជម្លោះ

Justin Bieber ចិត្តសឿងលោតវាយ បុរសមាឌធំម្នាក់ មានអីចុងក្រោយ ត្រូវដួលលើដីខ្លួនឯង (មានវីដេអូ)
រូបភាពរបស់ Justin Bieber ដែលបង្ហោះនៅលើបណ្តាញសង្គម

Justin Bieber ចិត្តសឿងលោតវាយ បុរសមាឌធំម្នាក់ មានអីចុងក្រោយ ត្រូវដួលលើដីខ្លួនឯង (មានវីដេអូ)