លី​ ម៉ារីណា សោក​ស្តាយ ​​ព្រោះ​ស្វាមី​មិនព្រម

តារា​សម្ដែង​ និង​ពិធីការនី​ លី ម៉ារីណា ថ្លែង​ថា​ នាង​ពិត​ជា​សោក​ស្តាយ​ដែល​មិន​បាន​ឈាន​​ចូល​សិល្បៈ​វិញ ព្រោះ​ស្វាមី​មិន​អនុញ្ញាត​។

 

“ស្តាយ​ គឺ​ស្តាយ​ណាស់ ការ​ពិត​ខ្ញុំ​ចង់​ចូល(​សិល្បៈ)​វិញ​ តែ​ស្វាមី​គាត់​មិន​ឲ្យ​ចូល​ទេ មាន​គេ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ពិធីការនី​អីចឹងៗ ប៉ុន្តែ​ទៅ​មិន​បា​ន​”។ ម៉ារីណា ថ្លែង​ក្នុង​ឱកាស​ខួប បញ្ញាសិទ្ធ​ យប់មិញ។

 

លី​ ម៉ារីណា សោក​ស្តាយ ​​ព្រោះ​ស្វាមី​មិនព្រម

 

តាម​ឲ្យ​ដឹង​ពី​អតីត​តារា​សម្ដែង​រូប​នេះ ​បាន​បញ្ជាក់​ថា ​ស្វាមី​នាង​មាន​ការ​ព្រួយ​បារម្ភ​ដោយសារ​រាល់​ការ​ប្រឡូក​ក្នុង​សិល្បៈ​​ចេះ​តែ​មាន​ព័ត៌មាន​មិន​ល្អ​​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្វាមី​នាង​អន់​ចិត្ត​។

 

លី​ ម៉ារីណា សោក​ស្តាយ ​​ព្រោះ​ស្វាមី​មិនព្រម

 

“​និយាយ​ទៅ​ពិបាក​ថា​ដែរ​អូន​ ស្វាមី​បង​គាត់​ថា​ លេង​សិល្បៈ​យូរ​ទៅ​ ចេះ​តែ​មាន​ព័ត៌មាន​មិន​ពិត​ច្រើន​ពេក​ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អន់​ចិត្ត​ ម្យ៉ាង​បង​ក៏​រវល់​រកស៊ី​ ហើយ​ត្រូវ​មើល​កូន​ទៀត​”។​​​

 

​ពិធីការនី​រូប​នេះ​អះអាង​ទៀត​ថា​ សិល្បៈ​ជា​ក្តី​ស្រមៃ​​ដែល​នាង​ស្រលាញ់​តាំង​ពី​ក្មេង​ និង​ខំ​តស៊ូ​តាំង​ពី​មិន​ទាន់​ល្បី​រហូត​ដល់​ល្បី​ បែរ​ជា​ត្រូវ​អាក់​ខាន​ ប៉ុន្តែ​នាង​ត្រូវ​តែ​តាម​បំណង​ស្វាមី​ ដើម្បី​ការងារ​រកស៊ី​ និង​សេចក្តី​សុខ​ក្នុង​ក្រុម​គ្រួសារ​៕

 

​អត្ថបទ៖ ថា ម៉ាលីដា