រថយន្ត Ford Transit ២០១៦ រូបរាងថ្មី បានមកដល់ ប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាដៃគូសហការ បាននឹងកំពុងតែព្យាយាមពង្រីក ទីផ្សាររថយន្តដឹកអ្នកដំណើរ នៅកម្ពុជាជាមួយនឹងរថយន្ត Transit រូបរាងថ្មី២០១៦ ដែលទើបនឹងមកដល់ ប្រទេសកម្ពុជាកាលពីប៉ុន្មានសប្ដាហ៍មុននេះ។ រថយន្តប្រភេទនេះស័ក្ដសមឥតខ្ចោះ សម្រាប់ការធ្វើពាណិជ្ជកម្ម ជារថយន្តសម្រាប់ដឹកអ្នកដំណើរ និងជារថយន្តដឹកសិស្ស ជាដើម។

រថយន្ត Ford Transit 2016 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកប ដោយសុវត្ថិភាពខ្ពស់ ស័ក្ដសមបំផុតសម្រាប់ដឹកអ្នកដំណើរ។

រថយន្ត Ford Transit បានដាក់លក់ទូទាំង ពិភពលោកដែលមានជាង 116 ទីផ្សារ ដែលចំនួនលក់បាន កើនឡើងរហួតដល់ 8 លានគ្រឿង រថយន្តនេះបានកំណត់គោលដៅថ្មីនៃការប្រើ ប្រាស់យូរអង្វែង ជាមួយនឹងគុណភា និងភាពជឿជាក់ខ្ពស់។ គោលដៅនៃការរចនា រថយន្តនេះគឺដើម្បី ដោះស្រាយបញ្ហាជូនសហគ្រិនក៏ដូចជាក្រុមហ៊ុនផ្សេងៗក្នុង ការបង្កើតនូវផលិតភាព និងប្រាក់ចំនេញផងដែរ។ រថយន្ត Ford Transit ម៉ូដែលថី្ម ២០១៦ នេះ បានផលិតឡើងជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត មានកម្លាំងខ្លាំង ស៊ីប្រេងតិច អាចដឹកទំនិញ និងផ្ទុកទម្ងន់បានធ្ងន់ និងមានសុវត្ថិភាពខ្ពស់។

“អតិថិជនរាប់លាននាក់នៅជុំវិញពិភពលោក មានការពេញចិត្តចំពោះរថយន្ត Ford Transit នេះជាខ្លាំងដោយសារ តែគុណភាព ភាពរឹងមាំគ្មានគូរប្រៀប ម៉្យាងទៀតវាក៏មានតម្លៃសមរម្យផងដែរ យើងមានមោទនភាពណាស់ ដែលបាននាំយករថយន្ត 15 កៅអីស៊េរីថ្មីនេះ ចូលមកប្រទេសកម្ពុជា” នេះបើយោងតាម ប្រសាសន៍របស់លោក David Westerman នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច។

រថយន្ត Ford Transit ជារថយន្តដែលមានលក្ខណៈមាំ អាចប្រើប្រាស់បានយូរ បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2L គឺជាម៉ាស៊ីនតែមួយ ដែលបំពាក់ទៅលើរថយន្ត Ford Ranger ដែលមានកំលាំងម៉ាស៊ីន រហូត155 PS និងកំលាំងអូសសន្តោង 385 Nm ជាប្រភេទម៉ាស៊ីន TDCi លេខដៃ 6លេខ។

“លោក ងន សាំង នាយកប្រចាំក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា “ក្រុមសហគមន៍ សាលារៀនក៏ដូចជា ក្រុមហ៊ុនអាជីវកម្មនានា នឹងមានពេញចិត្តចំពោះរថយន្តមួយនេះ ដោយសារតែរថយន្ត Ford Transit ជារថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូតស៊ីប្រេងតិច មានកម្លាំងខ្លាំង ផ្ទុកមនុស្សបានច្រើន មានសុវត្ថិភាពខ្ពស់ និងមានកៅអីដែលអាចបត់បែន បានយ៉ាងងាយស្រួល។”

រថយន្តនេះបានរចនាឡើងដោយមានមុខងងារ ប្រហាក់ប្រហែលទៅនឹងរថយន្តគ្រួសារ ដើម្បីធានាផាសុកភាពអ្នកដំណើរ អាចបើកបរបាននូវ គ្រប់ស្ថានភាពផ្លូវមិនថាផ្លូវខេត្តឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះមានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីបើកបរនិងចង្កូតត្រូវបានរចនាជាថ្មីនិងធ្វើឲ្យការបើកបរ កាន់តែភាពរលូន។

ផ្នែកខាងក្នុងបានរចនាយ៉ាងសម្រិតសម្រាំង ដែលអាចកាត់បន្ថយសម្លេង រំខានពីខាងក្រៅចូលទៅក្នុងរថយន្ត ធ្វើឲ្យការធ្វើដំណើរកាន់ តែមានភាពងាយស្រួល និងមានផាសុកភាពសម្រាប់អ្នកដំណើរ។ មានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្តជួយ សម្រួលដល់ការឡើងចុះពី រថយន្ត និងមានដំបូលខ្ពស់ ដែលអាចឲ្យអ្នកដំនើរដើរ ទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។

លើសពីនេះទៅទៀត រថយន្តនេះមានបំពាក់ម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកឥវ៉ាន់ដ៏ ធំទូលាយផងដែរ។

រថយន្តនេះមានផ្នែកខាង ក្នុងធំទូលាយអាចផ្ទុកឥវ៉ាន់បានច្រើន ដូចជាថ្នាក់ដាក់ឥវ៉ាន់ នៅខាងក្រោមកៅអីខាងមុខ ថ្នាក់សម្រាប់់ដាក់សម្ភារៈក៏ដូចជា កន្លែងដាក់កែវទឹកនៅលើទ្វារជាដើម។

រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ ដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំនើរមានទំនុកចិត្ត ខ្ពស់លើគុណភាព។ ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្រ្វាំងក្នុងករណីផ្លូវកោងខ្លាំងតាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការ ធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។

រថយន្ត Ford Transit ស៊េរីថ្មីត្រូវបានរចនារូបរាង្គទំនើប រឹងមាំប្លែក និងធំទូលាយ តែរក្សាបានូវលក្ខណៈ Airo Dynamic ដែលជួយអោយរថយន្តនេះ នៅតែអាចបើកបរបានលឿន មានលំនឹង ជំនះនឹង ខ្យល់។

រថយន្ត Ford Transit 2016 គឺជារថយន្តដែលមានតួនិងសាក់ស៊ី (Chassis) របស់រថយន្តរួមគ្នា ផ្ដល់នូវកម្លាំងខ្លាំង ប៉ន្តែនៅតែអាចរក្សាទំងន់នៅដដែល ទោះបីជារថយន្តត្រួវបានផលិតឡើង ជាមួយនឹងដែកដែលមានលក្ខណៈមាំស្វិតសម្រាប់ ការប្រើប្រាស់បានយូរ និងល្អបំផុត។

រថយន្ត Ford Transit មានបំពាក់លក្ខណៈពិសេសសំខាន់ផ្សេងទៀត រួមមាន៖

• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ Pre-Collision Warning 

 • កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសំរាប់ជំនួយដល់ការចូលចត Rear Camera with Front & Rear Sensors 

• ពោងសុវត្ថិភាពពីរសំរាប់អ្នកបើកបរ និងអ្នកដំណើរងាងមុខ (Driver and Front Passenger Airbags) 

 • ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution

• ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរ មានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុល ទៅមុខឬរអិលទៅក្រោយ (Hill Start Assist: helps the driver pull away on a steep climb) 

• កៅអីជួរទីប្រាំអាចចល័តបាន (Removable Fifth Row Quad Seat)  

• កញ្ចក់ចំហៀងមានបំពាក់ភ្លើងផ្ដល់សញ្ញា និងអាចបត់បាន ដោយស្វ័យប្រវត្តិ (Auto-Folding Side Mirrors with Sign indicators)

• ចង្កៀងមុខភ្លឺច្បាស់ល្អ មានស៊េរ៉េហ្វាកូដឡើងចុះបាន (Quad Beam Auto Headlamp with Manual High Beam Assist) 

• ភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្វារសម្រាប់វាយបំបែកកញ្ចក់ នៅក្នុងករណីបន្ទាន់ (Emergency Release Hammer on Single Side Load Door) 

• ធុងសាំងដែលមានចំណុះរហូតដល់ 80 លីត្រ (80-litre Fuel Tank)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ត Ford Transit ២០១៦ រូបរាងថ្មី បានមកដល់ ប្រទេសកម្ពុជាហើយ

រថយន្ត Ford Transit ២០១៦ រូបរាងថ្មី បានមកដល់ ប្រទេសកម្ពុជាហើយ

រថយន្ត Ford Transit ២០១៦ រូបរាងថ្មី បានមកដល់ ប្រទេសកម្ពុជាហើយ