តើ​បណ្តា​មេដឹកនាំ​រុ​ស្ស៊ី​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​អ្វីខ្លះ​ពិសេស​សម្រាប់​លោកពូ​ទី​ន?

ប្រាកដ​ហើយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ពិតជា​មានការ​ងារ​យ៉ាង​មមាញឹក​បំផុត ។ ទោះបី​យ៉ាងណា លោក​តែង​ទៅ​ដល់​គោលដៅ​បំពេញការងារ​យ៉ាង​រហ័ស​ប្រកបដោយ​សន្តិសុខ​ទៀត​ផង ។ មាន​រថយន្ត​ផ្សេង​ៗ​សម្រាប់​ដឹក​លោក ។

ដើម្បី​ចៀសវាង​ការ​កកស្ទះ ប្រធានាធិបតី​រុ​ស្ស៊ី​តែង​ធ្វើ​ដំណើរ​កាត់​ក្រុង​មូ​ស្គូ ជា​ពិសេស​តាម​ឧទ្ធម្ភាគចក្រ ។ ផ្ទុយ​ពី​នាយក​រដ្ឋមន្ត្រី​លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ ដែល​និយម​ប្រើ​រថយន្ត AGUSTA WESTLAND របស់​អីុតា​លី លោកពូ​ទី​ន ចូល​ចិត្ត​ជិះ​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី ពិសេស​ឧទ្ធម្ភាគចក្រ​ធុន MI-8 ។

កាលពី​ឆ្នាំទៅ​មិ​ញ ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​បាន​ផលិត​ឧទ្ធម្ភាគចក្រ​ថ្មី​មួយ​ធុន MI-38 សម្រាប់​មនុស្ស​ពិសេស​ៗ ដែល​ខាងក្នុង​ឧទ្ធម្ភាគចក្រ​នេះ​មានការ​លម្អ ហើយ​ឧទ្ធម្ភាគចក្រ​នេះ​នឹង​ត្រូវ​យក​ទៅ​ជំនួស​ឧទ្ធម្ភាគចក្រ MI-8 ។ ខាងក្នុង​ឧទ្ធម្ភាគចក្រ MI-38 មាន​កៅអី​ធ្វើ​ពី​ស្បែក មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ពិសេស​មាន​ទូរទស្សន៍​ធំ​មួយ ព្រមទាំង​មាន​ឧបករណ៍​ប្រើប្រាស់​គ្រប់​ប្រភេទ​ដូច​ជា​ទូទឹកកក​ជាដើម ។

តាម​ពិត​ទៅ ខុទ្ទកាល័យ​ប្រធានាធិបតី​មាន​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​អាកាស​ហៅ​ក្រុម​ហោះហើរ​ពិសេស​រុ​ស្ស៊ី ។ ក្រុម​នេះ​ធានា​ដល់​ការ​ដឹក​ជញ្ជូន​តាម​អាកាស​បណ្តា​មេដឹកនាំ​ជាន់ខ្ពស់​រុ​ស្ស៊ី ដូច​ជា​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស ប្រធាន​សភា ព្រមទាំង​បណ្តា​ប្រមុខ​ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុ​ស្ស៊ី FSB ។

យន្តហោះ​សំខាន់​របស់​ក្រុម​នេះ គឺ​បណ្តា​យន្តហោះ IL-96-300 និង TU-214 ។ រដ្ឋាភិបាល​ក៏​គ្រោង​ផង​ដែរ ទិញ​បណ្តា​យន្តហោះ​ធុន SUKHOI SUPERJET 100 ។

ចាប់តាំងពី​ឆ្នាំ​១៩៩៦ យន្តហោះ​ប្រធានាធិបតី​ធុន IL-96 មានការ​កែ​ច្នៃ ។ យន្តហោះ​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​គមនាគមន៍​ពិសេស​ដែល​អាច​ឱ្យ​ប្រធានាធិបតី​ធ្វើការ​ចរចា ហើយ​គ្រប់គ្រង​កងកម្លាំង​នុយក្លេអ៊ែរ​រុ​ស្ស៊ី ៕