ចាប់​​ខ្លួន​​​​លោក​ចៅ​​សង្កាត់​រង​​​ព្រៃវែង​ទី២​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹងថា ​​លោក​​សង្កាត់​រង​​​ព្រៃ​វែង​ទី​២​​​​ ត្រូវបាន​សមត្ថ​កិច្ច​​​ធ្វើការ​​ឃាត់​ខ្លួនភ្លាមៗ ខណៈ​កំពុង​​ដើរ​​ប្រមូល​​​ឱ្យ​​ប្រជា​ពលរដ្ឋ​​ក្នុង​ភូូមិ​ ផ្តិ​ត​មេ​ដៃ​ដើម្បី​​គាំទ្រ​​លោក​កឹម សុខា ក្នុង​ការ​​ធ្វើ​ញត្តិទៅ​ថ្វាយព្រះ​មហាក្សត្រ​ សុំ​ឱ្យ​ជួយ​​អន្ត​រាគមន៍​ ។

ហេតុការណ៍​​​ឃាត់​ខ្លួន​ធ្វើ​ឡើង​ កាលពីវេលាម៉ោង​​ជាង​០៩​ព្រឹក​ថ្ងៃទី​១០ មិថុនា ២០១៦ នេះ ស្ថិតនៅ​ចំណុចភូមិទួល​សំបូរ ​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ។ លោ​ក​ចៅ​សង្កាត់​រង​រូបនោះ​ ឈ្មោះ​​អ៊ឹម សាខន ​អាយុ​៥៣​ឆ្នាំ ។ បច្ចុប្បន្ន ត្រូវកម្លាំង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ដង្កោ​​ធ្វើការ​អប់រំ​ណែនាំ រួច​​នឹង​​ដោះ​លែង​​វិញ ។