ឃាត់ខ្លួន លោក ស៊ឹង បុ​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា អគ្គនាយក​ហ៊ុន​អចលនទ្រព្យ​បុ​ណ្ណា​រៀល​ធី​គ្រុប លោក ស៊ឹង បុ​ណ្ណា បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ មិថុនា ២០១៦ ពាក់​ព័​ន្ឋ​នឹង​ការ​ចេញ​សែក (Check) អត់​សាច់ប្រាក់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ខណៈ​នេះ លោក ស៊ឹង បុ​ណ្ណា ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង សេង ហៀ​ង កំពុង​សាកសួរ​ពាក់​ព័​ន្ឋ​នឹង​ការ​ខ្ចី​លុយ​លោក​ឧកញ៉ា កែវ ហ៊ុន ៤០​ម៉ឺន​ដុល្លារ សង​វិញ​ដោយ​ប្រើ​សែក​អត់​សាច់ប្រាក់ ៕