ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​

Videos


តារាសម្ដែងស្រីដ៏ល្បីល្បាញគឺអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសារមួយគួរឱ្យអាសូរបំផុតក្នុងជីវិតជាអ្នកសិល្បៈរបស់ខ្លួន ដែលជួបរឿងអាស្រូវរិះគន់មិនចេះចប់មិនចេះហើយ ។ ក្នុងន័យនេះផងដែរ អ្នកនាងក៏បានភ្ជាប់ជីវិតជាតារាដែលមានរឿងអាស្រូវ និង ការរិះគន់ច្រើននេះទៅកាន់តារាសម្ដែង និង ចម្រៀងប្រុសពីររូបទៀត នោះគឺលោក ប៉ែន ចំរុង និង យ៉ែម សំអូន ។

ក្នុងខ្លឹមសារដែលអ្នកនាងបានបញ្ចេញក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបង្ហាញពីគោលជំហរពុះពារក្នុងវិស័យសិល្បៈនោះ អ្នកនាងបានលំអិតឱ្យដឹងថា «…គ្មានអ្នកណាម្នាក់ចង់មានប្រវត្តិមិនល្អនោះឡើយ តែនេះជាព្រហ្មលិខិត ជាអ្នកកំណត់មក ។ អ្នកនាងក៏សូមសំណូមពរឱ្យមហាជនមេត្តាកុំយករឿងជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង និង តារាប្រុសពីររូបនេះទៅឡូកឡំជាមួយជីវិតការងារអី ព្រោះថាពួកគេមិនបានយករឿងផ្ទាល់ខ្លួនទៅបំរើដល់ វិស័យសិល្បៈនោះឡើយ…» ។

ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​

ចុងក្រោយ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានថ្លែងអំណរគុណដល់បណ្ដាអ្នកគាំទ្រផងដែរ ដែលនៅតែផ្ដល់តម្លៃ ដល់អ្នកនាងដោយមិនគិតពីជីវិតឯកជន ដែលតែងតែជួបព្យុះព័ត៌មានមិនល្អនាពេលកន្លងមក ៕ ភូមិន្ទ

ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​
ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​
ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​
ច​ន ច័ន្ទ​លក្ខិណា លើក​ហេតុផល​កាន់ជើង ប៉ែន ចំរុង និង យ៉ែម សំ​អូន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត