រុស្ស៊ី​ប្រកាស​​​ថា​ E-Sports ជា​កីឡា​ពិត​ប្រាកដ​​ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​២០២០​

ប្រទេស​រុស្ស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​​​​ថា​ កីឡា​អេឡិចត្រូនិក​ ឬ​ E-Sports ជា​កីឡា​ពិត​ប្រាកដ​មួយ។ ការ​សម្រេច​របស់​​ប្រទេស​រុស្ស៊ី​នេះ​​ធ្វើ​ឡើង​​​​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បញ្ចូល​ជា​កីឡា​មួយ​ប្រភេទ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​​ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

រុស្ស៊ី​ប្រកាស​​​ថា​ E-Sports ជា​កីឡា​ពិត​ប្រាកដ​​ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​២០២០​ទិដ្ឋភាព​ប្រកួត​កីឡា E-Sport ពិភពលោក​កន្លង​មក

 

ក្រសួង​កីឡា​របស់​ប្រទេស​រុស្ស៊ី​​បាន​ប្រកាស​ទទួល​ស្គាល់​ផ្លូវ​ការ​ចំពោះ​កីឡា​អេឡិចត្រូនិក​ (E-Sport)​ជា​កីឡា​ពិត​ប្រាកដ​មួយ។ ​ការ​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦។ កីឡា​ E-Sports ​នេះ​ឥឡូវ​​ត្រូវ​បាន​អភិវឌ្ឍន៍​ និង​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ការ​ប្រកាស​ថា​ E-Sports​ ជា​កីឡា​ពិត​ប្រាកដ​មួយ​របស់​ប្រទេស​រុស្ស៊ី​គឺ​ស្រប​ពេល​ដែល​ប្រទេស​មួយ​​នេះ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​ឆ្នាំ​២០២០។ ​ប្រការ​នេះ​ច្បាស់​ណាស់​ថា ប្រទេស​រុស្ស៊ី​អាច​នឹង​ដាក់​កីឡា​អេឡិចត្រូនិក​ជា​កីឡា​មួយ​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក​ដែល​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ។

 

កាល​ពី​ថ្ងៃ​ទី​​២០​ ខែ​មេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​​នេះ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​បង្ហាញ​​ផ្លូវ​ដល់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ (International eSports Federation)​​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​បញ្ចូល​ eSports ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ពេល​អនាគត។

 

ប្រែ​សម្រួល​៖ ជាន ចាន់រ៉ា
ប្រភព៖
meduza