Carrick បន្ត​នៅ​ជាមួយ Man Utd ១​ឆ្នាំ​ទៀត

Michael Carrick យល់​ព្រម​បន្ត​កុងត្រា​ថ្មី​១​ឆ្នាំ​ទៀត​ជាមួយ Manchester United រហូត​ដល់​ឆ្នាំ ២០១៧។

  Carrick បន្ត​នៅ​ជាមួយ Man Utd ១​ឆ្នាំ​ទៀតMichael Carrick

 

កុងត្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​វ័យ​៣៤ឆ្នាំ​​នៅទឹកដី Old Trafford គម្រប់​១១ឆ្នាំ បន្ទាប់​ពី​រូបគេ​ត្រូវ Manchester United ទិញ​ពី Tottenham តាំង​ពី​ខែ​កក្កដា​ឆ្នាំ ២០០៦។ ក្រោយ​ចុះ​កុងត្រា​ថ្មី Carrick បាន បង្ហាញ​ចំណាប់​អារម្មណ៍​ប្រាប់​គេហទំព័រ​ក្លឹប​ថា៖ “Unitedគឺជា​ក្លឹប​ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​។ ខ្ញុំ​ពិតជា​រីករាយ ដែល​អាច​បន្ត​ស្នាក់​នៅ​ទីនេះ”។

 

អំឡុង​ពេល​នៅ Manchester United កីឡាករCarrick ធ្លាប់​ឈ្នះ Premier League ចំនួន​៥​ដង, FA Cup ១ដង, League Cup ១​ដង, FIFA Club World Cup ១​ដង និង UEFA Champions League ចំនួន​១​ដង៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ SkySport