ម៉េង កែវពេជ្ជតា ត្រូវ​ជន​អនាមិក​បន្លំ​Account Facebook បំភ័ន្ត​ភ្នែក​មហាជន​

ម៉េង កែវពេជ្ជតា ត្រូវ​ជន​អនាមិក​បន្លំ​Account Facebook បំភ័ន្ត​ភ្នែក​មហាជន​

ភ្នំពេញ ៖ អ្នកចម្រៀងសំឡេង​រៃ​កណ្ដឹង​ស្តាប់​មិន​ចេះ​ជិនណាយ​អ្នកនាង ម៉េង កែវពេជ្ជតា ដែល​ទើប​ត្រូវ​បាន​រង​នូវ​ការ​គំរាមកំហែង​ពី​សំណាក់​ជន​អនាមិក​ កាលពី​ថ្មីៗ​នោះ ​ឥឡូវ​នេះក៏​ផ្តើម​មានរឿង​ថ្មី​មួយទៀត​ គឺមាន​ជន​អនាមិក​ដដែល​​នោះ ​បាន​បន្លំ​បង្កើត​Account Facebook ដោយ​យកឈ្មោះ ​និង​រូបថត​របស់​អ្នកនាង​ទៅ​ប្រើ​ ​ហើយ​ថែមទាំង​សរសេរ​បង្ហោះ​នៅ​ពាក្យពេចន៍​មិនល្អ​ជាច្រើន​ ដើម្បី​មហាជន​យល់​ច្រឡំ​ថា ​ជា​សារ​របស់​អ្នកនាង​ទៀត​ផង​។

ម៉េង កែវពេជ្ជតា ត្រូវ​ជន​អនាមិក​បន្លំ​Account Facebook បំភ័ន្ត​ភ្នែក​មហាជន​

យ៉ាងណាមិញ​ក្រោយពី​កើតមាន​រឿងរ៉ាវ​បែបនេះ​ឡើង​ភ្លាមៗ​នោះ ​សាមីខ្លួន​អ្នកនាង ម៉េង កែវពេជ្ជតា កើតទុក្ខមិនសុខចិត្ត ​ក៏បាន​ចេញមុខ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា ​ថ្មីៗ​នេះ​មាន​ជន​អនាមិក​តែង​បាន​ចាំ​បង្កើត​បញ្ហា​បង្ករឿង​ជាមួយ​ខ្លួន​ជានិច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​អ្នកបង្កើត​បន្លំ Account Facebook របស់​អ្នកនាង​ដើម្បី​បំភ័ន្ត​ភ្នែក​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ទៀត​ផង​។

ម៉េង កែវពេជ្ជតា ត្រូវ​ជន​អនាមិក​បន្លំ​Account Facebook បំភ័ន្ត​ភ្នែក​មហាជន​

អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ Account Facebook ក្លែងបន្លំ​នោះ​ថា​ ពួក​នាង​ចង់​លេង​ពី​អី​ទៅ​?​យក​រូប​ខ្ញុំ​ដាក់​លើ​Profile របស់​នាង ? ចង់​បំពុល​មតិ​សាធារណៈ ​ហើយ​បងប្អូន​កុំ​យល់​ច្រឡំ មិនមែន​ជា​Account Page ខ្ញុំ​ទេ​។ ប៉ុណ្ណឹង​បងប្អូន​យល់​ហើយ​ថា ​យើង​សុខចិត្ត​ចាញ់​ជា​ព្រះ​ឥឡូវ​មើល​ទៅ ​មើល​គេ​ទៅ​ គេ​កាន់តែ​សាហាវ​ហើយ តើ​បើជា​បងប្អូន​វិញ បងប្អូន​គិត​យ៉ាងម៉េច​??​។​

​ដោយឡែក​ពី​នេះ​ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​ តារា​ចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវ​ពេជ្ជតា ក៏បាន​បង្ហោះ​សារ​ថ្មី​មួយទៀត​ ដោយ​ភ្ជាប់​ជាមួយ Account Facebook ពិត​របស់ ខ្លួន​ថា ប៉ុន្មាន​ថ្ងៃនេះ លេង បិទពួន​ជាមួយ​ខ្មោច​មាន​អារម្មណ៍​ថា ​ហត់ ហត់​មែនទែន​តា​ហ្មង​ហើយ តែ​មិន​អស់ កម្លាំង​ទេ ព្រោះ​មាន​បងប្អូន​ពុក​ម៉ែ និង​មិត្ត​ជួយ​ជា​កម្លាំង​ច្រើន​ណាស់​។ សូម​អគុណ​រាល់​ការ​លើក​ទឹកចិត្ត សូម​អគុណ​រាល់​ការ​ជួយ​ដោះស្រាយ សូម​អគុណ​រាល់​មតិយោបល់​ការ​ប្រឹក្សា។

ម៉េង កែវពេជ្ជតា ត្រូវ​ជន​អនាមិក​បន្លំ​Account Facebook បំភ័ន្ត​ភ្នែក​មហាជន​

អ្នកនាង ម៉ែង កែវពេជ្ជតា បាន​បន្ត​ថា សូម​អគុណ​ជាទីបំផុត​ចំពោះ​ទឹកចិត្ត​ទោះ​អ្នក​មិនបាន​ជួយ​អ្វី​ដោយ​ផ្ទាល់ ​ប៉ុន្តែ​គ្រាន់តែ​អ្នក​បាន​ប្រាប់​ថា​ អាណិត​បារម្ភ​គាំទ្រ​នោះ ​ក៏​នាង​ខ្ញុំ​មាន​ថាមពល​កាន់តែ​ទ្វេ​ឡើង​ហើយ។ សូម​អគុណ​ដោយ​ស្មោះ​អស់ពី​បេះដូង​មែន ​និយាយ​ពិត​មិនមែន​ពិស​….​។ គោរព​ជូន​ពរ​ពី​ចម្ងាយ​ដល់​លោកអ្នក​វិញ​សូម​លោកអ្នក​បាន​ទទួល​នូវ​ជោគជ័យ​គ្រប់យ៉ាង​ ក្នុង​ជីវិត​ ដែល​ជា​ផ្លែផ្កា​នៃ​ទឹក​ចិត្តបុណ្យ​ ដែល​លោកអ្នក​ជួយ​ឈឺឆ្អាល​ចូលរួម​យ៉ាង​មមាញឹក​ជាមួយ​នាង​ខ្ញុំ​រហូត​មក​និង​តទៅ​មុខ​។ ខាងក្រោម​នេះ​ជា​ការ​បង្ហាញ Profile Account ទាំង Facebook and Page របស់​នាង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​បងប្អូន​មានការ​ភាន់ច្រឡំ​៕